• 2023-08-07 11:42:23
  • ព័ត៌មាន

Mbappe ត្រូវ​បាន​ក្លឹប​ហាម​មិន​ឱ្យ​ហាត់​ជាមួយ​ក្រុម​ឈុតធំ PSG

  • 2023-08-07 11:42:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ​បារាំង Kylian Mbappe ត្រូវ​បាន​ក្លឹប​ហាម​មិន​ឱ្យ​ហាត់​ជាមួយ​មិត្តរួមក្រុមដទៃ​ទៀតនៃ​ក្រុម​ឈុត​ធំ​នោះ​ទេ ស្របពេល​ដែល​កីឡាករ​រូប​នេះ​មាន​បញ្ហា​ជាមួយ​នឹង​នឹង​ក្លឹប។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​អង់គ្លេស BBC។

កីឡាករ​រូប​នេះ​នឹង​ផុត​កុងត្រា​នៅ​ឆ្នាំ២០២៤ ខាង​មុខ​នេះ។ ប្រភព​ខាង​លើ​បាន​ឱ្យ​ដឹង​ថា ខ្សែ​ប្រយុទ្ធ​រូប​នេះ​បដិសេធ​មិន​ចុះ​កុងត្រា​ថ្មី​ជាមួយ​នឹង​ក្លឹប ដោយសារ​តែ​ខ្លួន​មាន​បំណង​ចង់​ចេញ​ទៅ​លេង​នៅ​ក្លឹប​ Real Madrid នៅ​ឆ្នាំ​ក្រោយ​ ដោយ​មិន​មាន​តម្លៃ​ខ្លួន។

បន្ថែម​ពី​នេះ​ទៅ​ទៀត ខាង​ក្លឹប​ក៏​ដាក់​វិធានការ​ថ្មី​មួយ​ទៀត ដោយ​កាត់​ឈ្មោះ​ Mbappe ចេញ​ពី​បញ្ជី​ឈ្មោះ​ដែល​ត្រូវ​ទៅ​លេង​ប្រកួត​មិត្តភាព​នៅ​តំបន់​អាស៊ី។ ស្រប​ពេល​ដែល​ ក្លឹប​ចាប់​ផ្ដើម​ត្រៀម​សម្រាប់​ប្រកួត​លីគ​ ១ បារាំង Mbappe ក៏​តម្រូវ​ឱ្យ​ហាត់​ជាមួយ​ក្រុម​បម្រុង ខណៈ​ក្រុម​ជម្រើស​ទី១ ហាត់​ដោយ​គ្មាន​វត្តមាន Mbappe។

សូម​ជម្រាបផងែរ​ថា PSG សម្រេច​ដាក់​កីឡាករ​រូប​នេះ​លក់​នៅ​ក្នុង​ទីផ្សារ​កីឡាករ ហើយ​កន្លង​មក​អ្នក​នៅ​អារ៉ាប៊ីសាអ៊ូឌីត​ក៏​បាន​ដាក់​សំណើ​មក​ទិញ​បណ្ដើរៗហើយ។ យ៉ាងណាក៏ដោយ Mbappe បដិសេធ​មិន​ជួប​តំណាង​ក្លឹប​មក​ពី​អារ៉ាប៊ីសាអ៊ូឌីត​ ដើម្បី​ចរចា​ពី​អនាគត​របស់​ខ្លួន​ឡើយ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់