• 2023-07-07 10:02:14
  • ព័ត៌មាន

ប្រធានាធិបតី​ប្រេស៊ីល​ចោទ​សួរ​ពី​សមត្ថភាព​របស់ Ancelotti ក្នុង​ការ​ដឹកនាំ​ជម្រើស​ជាតិ​របស់​ខ្លួន

  • 2023-07-07 10:02:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Lula de Silva ប្រធានាធិបតី​ប្រេស៊ីល​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​បាន​បង្ហាញ​ក្ដី​មិន​ពេញ​ចិត្ត​នឹង​ការ​តែងតាំង​គ្រូ​បង្គោល​ក្លឹប Real Madrid លោក Carlo Ancelotti ធ្វើ​ជា​គ្រូ​ជម្រើស​ជាតិ​ប្រេស៊ីល។

លោក Carlo Ancelotti

លោក Ancelotti ត្រូវ​បាន​តែងតាំង​ជា​គ្រូ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ប្រទេស​អាមេរិក​ឡាទីន​មួយ​នេះ​ចាប់​ពី​ឆ្នាំ២០២៤​ត​ទៅ។

ថ្លែង​ប្រាប់​ទូរទស្សន៍​ប្រេស៊ីល SBT លោក Lula មាន​ប្រសាសន៍​ថា៖ «គាត់​មិន​ដែល​ធ្វើ​គ្រូ​អ៊ីតាលី​ផង​។ ម៉េច​ក៏​គាត់​មិន​ទៅ​ដោះស្រាយ​បញ្ហា​ជម្រើស​អ៊ីតាលី​? អ៊ីតាលី​ឆ្នាំ​មុន​អត់​ទាំង​បាន​លេង​ World Cup ផង​ហ្នឹង»។

ប្រធានាធិបតីប្រេស៊ីល

លោក​បាន​បន្ថែម​ថា៖ «វា​ជា​រឿង​ងាយ​ស្រួល​ណាស់​ក្នុង​ការ​ដឹកនាំ​ក្លឹប​នៅ​អឺរ៉ុប​ជាមួយ​កីឡាករ​អន្តរជាតិ​ទាំង ១១នាក់»។ លោក​ប្រធានាធិបតី​ប្រេស៊ីល​បាន​បន្ត​ថា ដឹកនាំ​ក្លឹប​បាល់ទាត់​នៅ​ប្រេស៊ីល​ពិត​ជា​ពិបាក​ជាង​នៅ​អឺរ៉ុប។

លោក​បាន​បន្ត​ទៀត​ថា បញ្ហា​ជាមួយ​ជម្រើស​ជាតិ​ប្រេស៊ីល​ពេល​នេះ​មិនមែន​រក​គ្រូ​ល្អ​មិន​បាន​នោះ​ទេ តែ​មក​ពី​សមត្ថភាព​កីឡាករ​នា​ពេល​បច្ចុប្បន្ន​នេះ​មិន​ដល់​កម្រិត​កាល​ពី​មុន៕

ប្រភព៖ Goal អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី