• 2023-07-03 11:10:16
  • ព័ត៌មាន

De Gea លែង​ជា​កីឡាករ​ Man Utd ទៀត​ហើយ

  • 2023-07-03 11:10:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកចាំទី​អេស្ប៉ាញ​កីឡាករ David De Gea នៅ​ពេល​នេះ​មិនមែន​ជា​កីឡាករ​ Manchester United ទៀត​ទេ។ នេះ​ក៏​ព្រោះ​តែ​កុងត្រា​របស់​គេ​នៅ​ជាមួយ​បិសាច​ក្រហម​បាន​ផុត​កំណត់​កាល​ពី​ថ្ងៃ​សុក្រ​ ទី​៣០ ខែ​មិថុនា ឆ្នាំ២០២៣​កន្លង​ទៅ។

De Gea បាន​ចូល​រួមរស់​ជាមួយ​បិសាចក្រហម​តាំង​ពី​ឆ្នាំ២០១១ ដោយ​តាំង​ពី​ពេល​នោះ​មក កីឡាករ​រូប​នេះ​បង្ហាញ​ខ្លួន​បាន ៥៤៥ប្រកួត។

ទន្ទឹម​នឹង​ផុត​កុងត្រា​នេះ គេ​សង្កេត​ឃើញ​ថា កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ De Gea បុរស​អាយុ​ ៣២ឆ្នាំ​បាន​រៀបការ​ជាមួយ​ដៃគូ​យូរ​អង្វែង​របស់​ខ្លួន​តារា​ចម្រៀង Edurne Garcia ដែល​ចាស់​ជាង​ខាង​ប្រុស ៥ឆ្នាំ។

យ៉ាងណាមិញ បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Sky Sports ខាង​ Man Utd មាន​បំណង​ពិភាក្សា​ជាមួយ​ De Gea នៅ​ក្នុង​សប្ដាហ៍​នេះដើម្បីចរចារពិនិត្យលទ្ធភាពកកុងត្រាថ្មី ហើយសង្ឃឹមថាកីឡាករនឹងបន្តនៅជាមួយក្លឹប៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់