
- 2023-06-14 13:50:02
- ព័ត៌មាន
ផ្លូវការ៖ Real ទិញកីឡាករអង់គ្លេស ១៩ឆ្នាំក្នុងតម្លៃប្រមាណ ១១០លានដុល្លារ
- 2023-06-14 13:50:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្លូវការ៖ Real ទិញកីឡាករអង់គ្លេស ១៩ឆ្នាំក្នុងតម្លៃប្រមាណ ១១០លានដុល្លារ
ចន្លោះមិនឃើញ
ក្លឹបអធិរាជសអេស្ប៉ាញ Real Madrid ទិញបានខ្សែបម្រើសញ្ជាតិអង់គ្លេស Jude Bellingham ពី Dortmund បានហើយនៅក្នុងថ្ងៃពុធនេះ។
បើយោងតាមសេចក្ដីថ្លែងការណ៍របស់ក្លឹប កីឡាកររូបនេះបានចុះកុងត្រាជាមួយ Real រយៈពេល ៦ឆ្នាំ។
ខាង Real Madrid មិនប្រកាសថាទិញពី Dortmund ក្នុងតម្លៃប៉ុន្មាននោះទេ តែបើតាមការចុះផ្សាយរបស់សារព័ត៌មាននានា ក្លឹបនេះបានទិញកីឡាករកើតឆ្នាំ២០០៣រូបនេះក្នុងតម្លៃ ១១១លានដុល្លារអាមេរិក ហើយបូកបាចជាមួយថ្លៃនេះថ្លៃនោះទៀត Real អាចនឹងចំណាយរហូតដល់ ១៤៥លានដុល្លារ។
សូមជម្រាបផងដែរថា Jude Bellingham ជាកីឡាករវ័យក្មេងមួយរូប ដែលបង្ហាញទម្រង់លេងល្អគួរឱ្យកត់សម្គាល់នៅក្នុងក្រុមជម្រើសជាតិអង់គ្លេស និងក្លឹប Dortmund។ កីឡាកររូបនេះលេងឱ្យ Dortmund តាំងពីឆ្នាំ២០២០ ហើយមកទល់ពេលនេះលេងបានសរុប ១៣២ប្រកួត ហើយរកគ្រាប់បាល់បាន ២៤គ្រាប់៕