• 2023-06-12 11:30:59
  • ព័ត៌មាន

អតីត​នាយករដ្ឋមន្ត្រី​អ៊ីតាលី និង​ជា​អតីត​ប្រធាន AC Milan ទទួល​មរណភាព

  • 2023-06-12 11:30:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Silvio Berlusconiអតីត​នាយករដ្ឋមន្ត្រី​អ៊ីតាលី និង​អតីត​ប្រធាន​ក្លឹប AC Milan ទទួល​មរណភាព​ហើយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ ក្នុង​ជន្មាយុ ៨៦ឆ្នាំ។

លោក Berlusconi មាន​បញ្ហា​សួត ដោយ​កាល​ពី​ខែ​មេសា លោក​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ពាក់ព័ន្ធ​នឹង​ជំងឺ​របេង​រ៉ាំរ៉ៃ​មួយ​ប្រភេទ។

បុរស​រូប​នេះ​ធ្លាប់​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​អ៊ីតាលី​ ៣ដង​គឺ​នៅ​ឆ្នាំ១៩៩៤ និង​ឆ្នាំ១៩៩៥ បន្ទាប់​មក​លើក​ទី២នៅ​ឆ្នាំ២០០១ ដល់​ឆ្នាំ២០០៦ ហើយ​ចុង​ក្រោយ​​ពី​ឆ្នាំ២០០៨ ដល់​ឆ្នាំ២០១១។

លោក​បាន​ធ្វើ​ជា​ប្រធាន​ក្លឹប AC Milan ២ដង​គឺ​លើក​ទី១ នៅ​ឆ្នាំ១៩៨៦ ដល់​ឆ្នាំ២០០៤ និង​លើក​ទី២ ពី​ឆ្នាំ២០០៦ ដល់​ឆ្នាំ២០០៨៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់