• 2023-06-05 05:27:20
  • ព័ត៌មាន

ខូយ កុយ ឈ្នះ​មេដាយ​ប្រាក់ ​១គ្រឿង​ទៀត​លើវិញ្ញាសា​ហែល​កង្កែប​៥០ម៉ែត្រ

  • 2023-06-05 05:27:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កីឡាករ​ហែល​ទឹក​ជនពិការ​កម្ពុជា​ ខូយ កុយ បាន​ឈ្នះ​មេដាយ​ប្រាក់​មួយ​គ្រឿង​ទៀត​ហើយ​ឱ្យ​កម្ពុជា​ទៅ​លើ​វិញ្ញាសា​ហែល​កង្កែប​៥០​ម៉ែត្រ​។

រូបភាព៖ BTV Cambodia

​វិញ្ញាសា​ហែល​កង្កែប​ចម្ងាយ​៥០ម៉ែត្រ​ SB7 នេះ ​កីឡាករ​ប៉ារ៉ាហ្គេម ​ខូយ កុយ ​ប្រើ​ថេរ​វេលា ៤៤.០៩ ដោយ​ជាប់​លេខ​២ ​ស្រប​ពេល​អ្នក​លេខ​មួយ​បាន​ទៅ​លើ​កីឡាករមីយ៉ាន់ម៉ា Min Htoo (៤២.៩១)។ ដោយ​ឡែក​ កីឡាករឥណ្ឌូណេស៊ី Aris Wibawa បានមេដាយសំរឹទ្ធ (៤៤.៥០)។ ​នេះ​ជា​មេដាយ​ទី​ ២​ហើយ​សម្រាប់​ខូយ កុយ ​ដែល​អាច​ដណ្ដើម​បាន​ឱ្យ​កម្ពុជា​ក្នុង​ប្រភេទ​កីឡា​ហែលទឹក ព្រឹត្តិការណ៍​អាស៊ាន​ប៉ារ៉ាហ្គេម​លើក​ទី​១២ ​ក្នុង​ឆ្នាំ​២០២៣​នេះ។

​សម្រាប់​ការ​សរុប​មេដាយ​របស់​កម្ពុជា​នៅ​ព្រឹត្តិការណ៍​អាស៊ាន​ប៉ារ៉ាហ្គេម​នេះ​វិញ ​គឺ​កម្ពុជា​រក​បាន​១២​មេដាយ​ហើយ ​ក្នុង​នោះ​មាស​២​គ្រឿង ប្រាក់​៥​គ្រឿង ​និង​សំរឹទ្ធ​៥​គ្រឿង។ ​ការ​ប្រកួត​នឹង​ចាប់​ផ្ដើម​រហូត​ទៅ ​ដល់​ថ្ងៃ​ទី ៩​ខែ​មិថុនា​ឆ្នាំ​២០២៣​ទើប​បិទ​បញ្ចប់៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី