• 2023-06-01 08:59:38
  • ព័ត៌មាន

ទីតាំង​ចំនួន ៣ សាលារាជធានី​ភ្នំពេញ ប្រកាស Live កម្មវិធី​អាស៊ាន​ប៉ារ៉ាហ្គេមជូន​បង​ប្អូន​បាន​ទស្សនា

  • 2023-06-01 08:59:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​អាស៊ាន​ប៉ារ៉ាហ្គេម ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ នឹង​ធ្វើ​ពិធី​បើក​ផ្លូវ​​ការ​នៅ​ថ្ងៃ​ទី ៣មិថុនា នេះ ដោយ​ក្នុង​នោះ សាលា​រាជធានី​ភ្នំពេញ បាន​ជ្រើស​រើស​យក​ទី​តាំង​ចំនួន​៣ដើម្បី​ដាក់​ទូរទស្សន៍ LED ផ្សាយ​ផ្ទាល់​ជូន​ប្រិយមិត្ត​បាន​ទស្សនា​ពិធី​បើក​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ។

ទីតាំង​សំខាន់​ៗ​ចំនួន ៣ ដែល​ជា​គោលដៅ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​នេះ​មាន​៖

១.សួន​ច្បារ​មុខ​វត្ត​បទុមវត្តី ស្ថិត​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌ​ដូន​ពេញ ២.សួន​ច្បារ​ព្រះនាង ប្រាជ្ញាបារមី ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយ​ចង្វារ ៣.ទីលាន​ប្រជាធិបតេយ្យ ក្បែរ​ស្ពាន​អាកាស​ឬស្សីកែវ ស្ថិត​ក្នុង​សង្កាត់​ឬស្សីកែវ ខណ្ឌឬស្សីកែវ។

តាម​ការ​ជូន​ដំណឹង​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​សង្ឃឹម​ថា បង​ប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់​ក្នុង​រាជធានី​ភ្នំពេញ នឹង​ចូល​គាំទ្រ​ទស្សនា​ការ​ផ្សាយ​បន្ត​ផ្ទាល់​នេះ​ឲ្យ​បាន​ច្រើន​កុះករ និង​អធិកអធម៕

អត្ថបទ៖ ទារិកា

មតិយោបល់