• 2023-06-01 07:53:45
  • ព័ត៌មាន

សម្ដេច​តេជោ ហ៊ុន សែន ​ថា​ពិធី​បើក-បិទ ​អាស៊ាន​ប៉ារ៉ាហ្គេម​នឹង​មាន​បាញ់​កាំជ្រួច​ច្រើន​

  • 2023-06-01 07:53:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សម្ដេច​តេជោ ហ៊ុន សែន ​មាន​ប្រសាសន៏​ថា​កម្មវិធី​បើក បិទ ​អាស៊ាន​ប៉ារ៉ាហ្គេម​នៅ​ថ្ងៃ​ទី​៣​ខែ​មិថុនា​ឆ្នាំ​២០២៣​ខាង​មុខ​នេះ ​នឹង​មាន​ការ​សម្ដែង ​និង​បាញ់​កាំជ្រួច​ច្រើន​ជាង​កាល​ពី​ព្រឹត្តិការណ៍​ស៊ីហ្គេម​កន្លង​ទៅ​នេះ​ទៀត។

​ព្រឹត្តិការណ៍​អាស៊ាន​ប៉ារ៉ាហ្គេម​នឹង​ចាប់​ផ្ដើម​ប្រកួត​ក្នុង​​ប្រទេស​កម្ពុជា​ចាប់​ពី​ថ្ងៃ​ទី​៣​ខែ​មិថុនា​ខាង​មុខ​នេះ​ត​ទៅ​ហើយ ​រហូត​​ដល់​ថ្ងៃ​ទី​៩​ខែ​មិថុនា​ឆ្នាំ​២០២៣។ ​ការ​ប្រកួត​នេះ​ដែរ ​នឹង​មាន​១៤​ប្រភេទ​កីឡា ​និង​៤៣១​ប្រភេទ​វិញ្ញាសា។ ប្រទេស​ក្នុង​តំបន់​អាស៊ាន​ទាំង​អស់​នឹង​បញ្ជូន​អត្តពលិក​ជន​ពិការ​មក​ចូល​រួម​ប្រកួត​នេះ​។ ​ក្នុង​នោះ​ដែរ ​កម្មវិធីបើក ​និង​បិទ​នៃ​ព្រឹត្តិការណ៏​ក៏​នឹង​មាន​អ្វី​ដែល​ពិសេស​ដូច​គ្នា ​ពោល​គឺ​ការ​បាញ់​កាំជ្រួច​អបអរ​វិញ​នឹង​ធ្វើ​ឡើង​ឱ្យ​យូរ​ជាង​កាល​ពី​បើក​ស៊ីហ្គេម​២០២៣​កន្លង​ទៅ​ទៀត។

​បើ​តាម​ប្រសាសន៍​សម្ដេច​តេជោ ហ៊ុន សែន គឺ​សម្ដេច​ចង់​ឱ្យ​បងប្អូន​ទាំងអស់​យក​ចិត្ត​ទុក​ដាក់​គាំទ្រ​កីឡា​ជនពិការ​ ដែល​ជា​ការ​លើក​ទឹក​ចិត្ត​ដ៏​ធំ​មួយ ​សម្រាប់​ពិការភាព។ ស៊ីហ្គេម​ កម្ពុជា​ធ្វើ​បាន​ល្អ​ហើយ​ ទទួល​បាន​ល្អ​ហើយ​ នៅសល់តែ អាស៊ានប៉ារ៉ាហ្គេ​ម ដែលជាកីឡាជនពិការ គឺ​ត្រូវ​តែ​ធ្វើ​ឱ្យ​ល្អ​ទៀត​ ហើយ​ពិធី​បើក-បិទ​ គឺធ្វើ​មិន​ឱ្យ​ចាញ់​ស៊ីហ្គេម​ទេ! ទាំង​ផ្នែក​បាញ់​កាំជ្រួច​អី ​យើង​បាញ់​លើស​ស៊ីហ្គេម​ទៅ​ទៀត៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់