• 2023-06-01 03:58:23
  • ព័ត៌មាន

ធ្លាប់តែឃើញវាយតប់ ឥឡូវ Cassie មកថត សំអាងការពិតស្អាត មើល​មិន​ចង់​ស្គាល់!

  • 2023-06-01 03:58:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញាថិប កាសាន់ទ្រនីកូល (Cassandre Tubbs) ដែលមានឈ្មោះក្រៅ(Nick Name)ថា Cassie អាយុ ២៤ ឆ្នាំ ជាម្ចាស់មេដាយមាសតេក្វាន់ដូ WT ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេហ៍(Sea Games 2023) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ បានលេចមុខក្នុងឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរយ៉ាងស្រស់ស្អាតរបស់សំអាងការស៊ីន ឌី។

រូបភាពជាច្រើនពីកញ្ញា Cassie បានលេចឡើងលើបណ្ដាញសង្គម ធ្វើឲ្យមានការចាប់អារម្មណ៍ និងពោលសរសើរដោយមនុស្សភាគច្រើនបំផុត។ តាមការឲ្យដឹងពីម្ចាស់ហាងលោកស៊ីន ឌី ថា Cassie ស្រលាញ់ឈុតប្រពៃណីជាតិរបស់ខ្មែរខ្លាំងណាស់។ ដូច្នេះហើយហាងរបស់លោកបានរៀបចំសំលៀកបំពាក់ជូននាងថត រួមទាំងការធ្វើសក់ឲ្យផង ដោយផាត់មុខដោយហាងស៊ីនឌី NK សាឡន និងសម្អាតមុខនៅហាងកែសម្ផស្សក្លារ៉ា។

លោកស៊ីន ឌី បានឲ្យដឹងថាលោកសប្បាយចិត្តដែលម្ចាស់មេដាយមាសតេក្វាន់ដូ ខាងលើជ្រើសរើសយកសម្អាងការរបស់លោក ថតមុនពេលចេញទៅអាមេរិកវិញ ហើយក្រៅពីឈុតកូនក្រមុំដ៍ស្រស់ស្អាតពីហាងរបស់លោកដែលរៀបចំជាពិសេសឲ្យនោះ Cassie ក៍ប្រាប់លោកថាស្រលាញ់ហូល ផាមួងរបស់ខ្មែរផងដែរ ទោះជាកញ្ញាទៅរស់នៅស្រុកគេជាច្រើនឆ្នាំក្ដី។

កីឡាការិនី តេក្វាន់ដូ WT កម្ពុជាថិប កាសាន់ទ្រេនីកូល ឈ្នះកីឡាការិនីវៀតណាម Khiem Bac Thi ដណ្ដើមមេដាយមាស នៅវគ្គផ្ដាច់ព្រ័ត្រ ក្នុងព្រឹត្តការណ៍កីឡាអាស៊ីអាគ្នេហ៍(Sea Games 2023 ) លើកទី៣២ ឆ្នាំ២០២៣ ក្នុងប្រភេទកីឡាតេក្វាន់ដូ WT លើវិញ្ញាសារប្រយុទ្ធក្រោមទម្ងន់ ៦៧ គ.ក្រ នៅមជ្ឈមណ្ឌុលពិពរណ័អន្ដរជាតិជ្រោយចង្វារ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ។

Cassie មិនត្រឹមតែជាកីឡាការិនីដ៍ឆ្នើមនាំមេដាយមាសជូនជាតិនោះទេ ប៉ុន្ដែរូបសម្រស់នាងក៍ទាក់ទាញខ្លាំងដែរពិសេសពេលគ្រងឈុតឈុតប្រពៃណីរបស់ហាងសម្អាងការស៊ីនឌី នេះទើបធ្វើឲ្យអ្នកគាំទ្រនាងសរសើរថាកូនខ្មែរដែលកំពុងរស់នៅអាមេរិករូបនេះពិតជាបានទាំងព្រមតែម្ដង គឺទាំងសម្រស់ ភាពឆ្លាតវៃ និងក្បាច់តេក្វាន់ដូក៍ពូកែ ដែលធ្វើឲ្យអន្ដរជាតិចាប់អារម្មណ៍ជាខ្លាំង៕

អត្ថបទ៖ ទារិកា

មតិយោបល់