• 2023-05-29 04:41:15
  • ព័ត៌មាន

នេះ​ជា​ទីតាំង​ដែល​ត្រូវ​ប្រកួត​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម​២០២៣​ខាង​មុខ​នេះ​

  • 2023-05-29 04:41:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ព្រឹត្ដិការណ៍​ប្រកួត​អាស៊ាន​ប៉ារ៉ាហ្គេម​២០២៣ ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នឹង​ចាប់​ផ្ដើម​ដំណើរការ​ប្រកួត​នៅ​ថ្ងៃ​ទី​៣​ខែ​មិថុនា​ឆ្នាំ​២០២៣​​ខាង​មុខ​នេះ​ហើយ។

​ការ​ប្រកួត​កីឡា​ជន​ពិការ​ក្នុង​តំបន់​អាស៊ាន​នេះ​ដែរ ​នឹង​មាន​១៤​ប្រភេទ​កីឡា ​និង៤៣១​វិញ្ញាសា។ ការ​ប្រកួត​នឹង​ធ្វើ​ឡើង​នៅ​៦​ទីតាំង​ផ្សេង​គ្នា ​មាន​នៅ​មរតក​តេជោ​ សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ទី​ស្នាក់​ការ​គណៈកម្មការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NPCC Hall) ​ពហុកីឡដ្ឋានជាតិអូឡាំពិក ណាហ្គាវើល​២ ​និង​មជ្ឈមណ្ឌល​​​ជាតិជន​ពិការ​ តេជោសែន។ ​ដោយ​ការ​ប្រកួត​ភាគ​ច្រើន ​នឹង​ធ្វើ​ឡើង​នៅ​ពហុ​កីឡដ្ឋាន​មរតក​តេជោ ព្រោះ​ទី​នោះ​មាន​ទីលាន​ច្រើន ​និង​ភូមិ​កីឡា​ក្បែរ​ស្រាប់។

​រំលឹក​ថា​ប្រទេស​អាស៊ាន​ទាំង​១១​​បាន​ចុះ​ឈ្មោះ​អត្តពលិក និង​មន្ត្រី​របស់​ខ្លួន​រួច​រាល់​ហើយ​។ ក្នុង​នោះ​​ប្រទេស​ថៃ​ដាក់​បុគ្គលិក​ចូល​រួម​​ប្រកួត​ច្រើន​ជាង​គេ​រហូត​ដល់​ទៅ ​៦២៩​នាក់​ក្នុង​នោះ ​អត្តពលិក ៣០៤​​នាក់ និង​មន្ត្រី​ ៣២៥​នាក់។ ដោយ​ឡែក​សម្រាប់​កម្ពុជា​វិញ ​ដាក់​អត្តពលិក ២៥២​នាក់ និង​មន្ត្រី​ ៩១​នាក់ សរុប៣៤៣​នាក់។ សរុប​ទាំង​១១​ប្រទេស​ទៅ ​នៅ​អាស៊ាន​ប៉ារ៉ាហ្គេម​នេះ ​មាន​​​អត្តពលិក និង​មន្ត្រី​សរុប ២ ៦៩២​នាក់៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់