• 2023-05-26 03:12:29
  • ព័ត៌មាន

ឯកឧត្ដម​ ហ៊ុន ម៉ានី៖ ​ប៉ារ៉ាហ្គេម​ក្រៅ​ពី​រឿង​ឈ្នះ​ចាញ់ ​ក៏​ជា​ឱកាស​ឱ្យ​អត្តពលិក​ពិការ​មាន​អារម្មណ៍​ថា​ពួកគេ​ដូច​គេ​ដូច​ឯង​ដែរ​

  • 2023-05-26 03:12:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម​ ហ៊ុន ម៉ានី ​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ (ស.ស.យ.ក.) ​បាន​ប្រកាស​ឱ្យ​ប្រជាជន​កម្ពុជា​ទាំង​អស់​ចូល​រួម​ទស្សនា​និង​លើក​ទឹក​ចិត្ត​ដល់​អត្តពលិក​ពិការ​ចូល​រួម​ការ​ប្រកួត​អាស៊ាន​ប៉ារ៉ាហ្គេម​ខាង​មុខ​នេះ​ទាំង​អស់​គ្នា។

ឯកឧត្ដម ហ៊ុន ម៉ានី ថ្លែងថា ​អាស៊ានប៉ារ៉ាហ្គេមក្រៅ ពីរឿងឈ្នះ-ចាញ់ ក៏​ជាឱកាស​ធ្វើឱ្យ​អត្តពលិក​ពិការ ​ភាពមានអារម្មណ៍​ ថាពួកគាត់ធម្មតាដូចគេដូចឯង។ ឯកឧត្ដម​បន្ដ​ថា​អត្តពលិកពិការ ត្រូវ​ការ​គាំទ្រ និងការលើកទឹកចិត្តពី​អ្នក​គ្រប់​គ្នា​។ ពួកគាត់ចង់ឱ្យ​អ្នក​គាំទ្រ​ចូលរួម និង​ស្វែង​យល់ពីពួកគេ​ ហើយ​អាស៊ានប៉ារ៉ាហ្គេម គឺជាឱកាសសម្រាប់ពួកគេ​ក្នុងការបង្ហាញសមត្ថភាព​ហើយ​។ ការ​ដណ្ដើម​មេដាយ​ជា​រឿង​សំខាន់​ ហើយអ្វីដែលសំខាន់ជាងនោះទៀតនោះ​ គឺទឹកចិត្តនៃ​ការខិតខំប្រឹងប្រែង​របស់​អត្តពលិក​ដើម្បី​ជាតិ និងការគាំទ្រពីសំណាក់ប្រជាជនកម្ពុជាចំពោះកីឡាករ កីឡាការនី ដែល​ខំ​បំពេញ​ភារកិច្ច ដើម្បីជាកិត្តិយស​ និង​នាំ​យក​ភាព​ជោគជ័យ​ជូនជាតិ។

កម្ពុជា​ត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ​នៃព្រឹត្តិការណ៍កីឡា​អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។ ​កាល​ពីឆ្នាំ​២០២២​ កម្ពុជាក៏​បាន​ចូល​រួម​ប្រកួត​ក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១ ​នៅប្រទេសឥណ្ឌូនេស៊ី ដែល​អត្ត​ពលិកកម្ពុជា​ចំនួន១១៥ នាក់ ​បានចូលរួមប្រកួត ​និងទទួលបានមេដាយសរុបចំនួន ២៨​មេដាយ៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់