• 2023-05-24 13:55:13
  • ព័ត៌មាន

Juventus ត្រូវ​បាន​ដក ១០ពិន្ទុ ចំ​ពេល​​ចាញ់​ Empoli ៤-១

  • 2023-05-24 13:55:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Juventus ត្រូវ​បាន​ដក​ ១០ពិន្ទុ ដោយ​តុលាការ​ឧទ្ធរណ៍​នៃ​សហព័ន្ធ​បាល់ទាត់​អ៊ីតាលី​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ ក្រោយ​ពេល​ដែល​ក្លឹប​នេះ​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​ពាក់ព័ន្ធ​នឹង​រឿង​ក្លែងបន្លំ​បញ្ជី​ហិរញ្ញវត្ថុ។

តាម​ពិត​ទៅ កាល​ពី​ខែ​មករា​កន្លង​ទៅ ក្លឹប​នេះ​ត្រូវ​បាន​អាជ្ញាធរ​បាល់ទាត់​អ៊ីតាលី​ដាក់​ពិន័យ​ដោយ​ដក ១៥ពិន្ទុ និង​ដាក់​ទណ្ឌកម្ម​ថ្នាក់ដឹកនាំ​ក្លឹប​ទាំង​អស់ ក្រោម​មូលហេតុ​ថា​ក្លឹប​នេះ​បំប៉ោង​ចំណូល​ពី​ការ​ទិញ​-លក់​កីឡាករ​កាល​ពី​ឆ្នាំ២០១៨ ដល់​ឆ្នាំ២០២១។

យ៉ាងណាមិញ កាល​ពី​ខែ​មេសា​កន្លង​ទៅ Juventus ត្រូវ​បាន​គេ​សង​ ១៥ពិន្ទុ​វិញ លុះ​នៅ​ក្នុង​សប្ដាហ៍​នេះ គេ​ដក​យក ១០ពិន្ទុ​។

ការ​ដក​ពិន្ទុ​នេះ​ធ្វើ​ឡើង​អំឡុង​ពេល​ដែល​ក្លឹប​នេះ​កំពុង​តែ​លេង​ប្រកួត​លីគ​អ៊ីតាលី​ទល់​នឹង​ក្លឹប Empoli។ ការ​ដក​នេះ​ទៀត​សោត​បាន​កើត​ឡើង​ចំ​ពេល​ដែល​ក្លឹប​នេះ​កំពុង​តែ​ចាញ់ Empoli ក្រោម​លទ្ធផល ៤-១។

បរាជ័យ​នៅ​ប្រកួត​ខាង​លើ បូក​ផ្សំ​នឹង​ការ​ដក​​ ១០ពិន្ទុ​ធ្វើ​ឱ្យ Juventus ឈរ​លេខ ៧ ដោយ​មាន ៥៩ពិន្ទុ ខណៈ​ក្រុម​លេខ ៤ AC Milan ដែល​មាន​សិទ្ធិ​ទៅ​លេង​នៅ UEFA Champions League មាន ៦៤ពិន្ទុ៕

ប្រភព៖ CNN ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់