- 2023-05-22 10:59:15
- ព័ត៌មាន
Man City ក្លាយជាក្លឹបអង់គ្លេសទី២ ដែលឈ្នះពាន PL ៣ឆ្នាំជាប់គ្នា
- 2023-05-22 10:59:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Man City ក្លាយជាក្លឹបអង់គ្លេសទី២ ដែលឈ្នះពាន PL ៣ឆ្នាំជាប់គ្នា
ចន្លោះមិនឃើញ
ក្លឹប Manchester City បានក្លាយជាក្លឹបអង់គ្លេសទី២ ដែលបានឈ្នះពានលីគកំពូលអង់គ្លេសរយៈពេល ៣ឆ្នាំជាប់គ្នា។
ក្លឹបនេះបានលើកពាន Premier League កាលពីថ្ងៃអាទិត្យកន្លងទៅ បន្ទាប់ពីឈ្នះក្លឹប Chelsea ក្នុងលទ្ធផល ១ ទល់នឹង ០។ Man City លេង ៣៦ប្រកួតមាន ៨៨ពិន្ទុ ចំណែកឯក្រុមលេខ២គឺ Arsenal ដោយមាន ៨១ពិន្ទុ ដោយលេងបាន ៣៧ប្រកួត។
មេឃខៀវអង់គ្លេសបានក្លាយជាក្លឹបអង់គ្លេសទី២ ដែលបានឈ្នះពានលីគអង់គ្លេស ៣ឆ្នាំជាប់គ្នា ដោយឈ្នះនៅឆ្នាំ២០២១ ២០២២ និងឆ្នាំ២០២៣។
ក្លឹបអង់គ្លេសទី១ ដែលឈ្នះ Premier League ៣ឆ្នាំជាប់គ្នាគឺ Manchester United ដោយឈ្នះពាននេះកាលពីឆ្នាំ២០០៧ ២០០៨ និងឆ្នាំ២០០៩៕