• 2023-05-19 12:56:31
  • ព័ត៌មាន

ឡើង​វគ្គ​ Final នៅ​អឺរ៉ុប តែ​​អ្នក​គាំទ្រ West Ham រង​ការ​វាយប្រហារ​ដោយ​អ្នក​គាំទ្រ AZ

  • 2023-05-19 12:56:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​អង់គ្លេស West Ham បាន​ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ UEFA Europa Conference League ដែល​ជា​ក្របខ័ណ្ឌ​ទី៣​អឺរ៉ុប ក្រោយ​ពី​យក​ឈ្នះ​ក្លឹប​ហុល្លង់​ AZ Alkmaar ក្នុង​លទ្ធផល ១-០ កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍ នៅ​ក្នុង​ជើង​ទី២ នៃ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។

កាល​ពី​ជើង​ទី១ ក្លឹប​អង់គ្លេស​នេះ​បាន​យក​ឈ្នះ​ខាង AZ ក្នុង​លទ្ធផល ២-១។

នេះ​ជា​លើក​ទី១ក្នុង​រយៈពេល ៤៧ឆ្នាំ ដែល​ West Ham បាន​ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​ការ​ប្រកួត​ក្របខ័ណ្ឌ​អឺរ៉ុប ដោយ​កាល​ពី​ឆ្នាំ១៩៧៦ West Ham បាន​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ European Cup Winners' Cup។

យ៉ាងណាមិញ ការ​ស៊ុត​ចូល​មួយ​គ្រាប់​ក្នុង​នាទី​ទី៩០+៤ របស់ West Ham បាន​បណ្ដាល​ឱ្យ​អ្នក​គាំទ្រ​របស់ AZ ធ្វើ​ការ​វាយប្រហារ​អ្នក​គាំទ្រ​ West Ham។ មិន​មាន​អ្នក​រង​របួស ឬ អ្នក​ស្លាប់​នោះ​ទេ ដោយ​អំពើ​ហិង្សា​នេះ​ត្រូវ​បាន​ប៉ូលិស​បង្ក្រាប​កុប្បកម្ម​របស់​ហុល្លង់​បាន​គ្រប់គ្រង​ជាប់ ក្រោយ​រយៈពេល ១០នាទី។

បន្ទាប់​ពី​មាន​អំពើ​ហិង្សា​នេះ​ គេ​សង្កេត​ឃើញ​ក្រុម​កីឡាករ​ West Ham មួយ​ចំនួន​បាន​ចេញ​មុខ​មក​ការពារ​អ្នក​គាំទ្រ​ ដែល​ជា​ញាតិមិត្ត បងប្អូន​របស់​ខ្លួន។

UEFA បាន​ចេញ​សេចក្ដីថ្លែងការណ៍​ថា ខ្លួន​នឹង​ស៊ើបអង្កេត​ឧបទ្ទវហេតុ​មួយ​នេះ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទថ្មី