• 2023-05-14 00:00:00
  • ព័ត៌មាន

ពីក្រោយភាពអស្ចារ្យនៅពិធីបើកកីឡាស៊ីហ្គេមលើកទី ៣២ និងប៉ារ៉ាហ្គេមលើកទី ១២ គឺចេញពីមនុស្ស ៣៥០០នាក់

  • 2023-05-14 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជាបានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលជា​ខ្លាំង ក្រោយបាន​ប្រារព្ធពិធីបើកដ៏ធំអស្ចារ្យជា​ប្រវត្តិសាស្ត្រ ក្រោយរង់ចាំ រយៈពេល ៦៤ឆ្នាំក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាដ៏ធំ។

កាលពីថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០២៣ កម្ពុជាបាន​បញ្ចេញភាពអស្ចារ្យរបស់ខ្លួន នាមជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី ៣២ និង ប៉ារ៉ាហ្គេមលើកទី ១២ ដោយបាន​បង្ហាញនូវគ្រប់យ៉ាងដែលជារបស់ខ្មែរពិសេសឈុតឆាកនៃការសម្ដែងសិល្បៈដ៏មហស្ចារ្យ។

គ្រប់ថ្នាក់ដឹកនាំកម្មវិធី លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ ដែលមកពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សិល្បករ សិល្បការនី ជាច្រើនរូប ទាំងក្នុងប្រព័ន្ធ និង ក្រៅប្រព័ន្ធ សិស្សសាលាដែលមកពីសាលាមធ្យម និង សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ព្រមទាំងក្រុមនាយទាហានទាំង ៣៥០០នាក់ដែលសម្តែងក្នុងផែនទាំង ៥ សុទ្ធតែបានលះបង់កម្លាំងកាយចិត្ត ដើម្បីបង្កើត ពេលវេលាអស្ចារ្យនេះឡើងតម្លៃលះបង់គ្រប់ៗគ្នា។

យ៉ាងណាមិញជាការចូលរួមចំណែកក្នុងពេលវេលាអស្ចារ្យនេះ ស្រាបៀរអាន់ឆ័រ ក៏បានសហការ នាមជាដៃគូ ឧបត្ថម្ភ ផ្លូវការសម្រាប់ការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ដែលជាលើកដំបូងគេបង្អស់ ប្រទេសកម្ពុជាគឺជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡាដ៏ធំជាងគេប្រចាំតំបន់អាសុីអាគ្នេយ៍នេះ។

មោទកភាពជាតិពិតៗ នេះជាពេល​វេលារបស់យើង អរគុណគ្រប់គ្នា​ដែលបានបង្កើតពេលវេលានេះឡើងរួមគ្នា!

មតិយោបល់