• 2023-05-05 10:22:50
  • ព័ត៌មាន

អ្នក​ទៅ​មើល​បើក SEA GAME ចៀសវាង​ប៉ះពាល់​អំពូល​ភ្លើង​ដែល​មាន​តម្លើង​នៅ​កីឡដ្ឋាន​មរតកតេជោ

  • 2023-05-05 10:22:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​រដ្ឋបាលខណ្ឌ​ជ្រោយ​ចង្វារ បាន​ជូន​ដំណឹង​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ដែល​ទៅ​ចូល​រួម​ទស្សនា​ពិធី​បើក​ព្រឹត្តិការណ៍​កីឡា SEA GAME លើក​ទី៣២ សូម​ចៀសវាង​ប៉ះពាល់​វត្ថុទាំងឡាយ​ដែល​មាន​តម្លើង​រួច​ស្រេច​នៅ​ហ្នឹង​កន្លែង ពិសេស​អំពូល​ពណ៌ស។

អំពូលព័ណ៌ស ឬហៅ​ថា Light Stick ត្រូវ​បាន​តម្លើង​ជា​ជួរ​នៅ​តាម​កៅអីអង្គុយ​នីមួយ។ អំពូល​នេះ​ត្រូវ​បាន​ហាម​ប៉ះពាល់​ជា​ពិសេស។ តាម​ទំព័រ​ហ្វេសប៊ុក​របស់​រដ្ឋបាលខណ្ឌ​ជ្រោយ​ចង្វារ អំពូល​នេះ ត្រូវ​បាន​តម្លើង​សម្រាប់​បង្ហាញផ្ទាំងទស្សនីយភាពផ្សេងៗសម្រាប់កម្មវិធីបើក និងកម្មវិធីបិទ​ប៉ុណ្ណោះ។ ដូច្នេះ​ចៀសវាង​ប៉ះពាល់​ទៅ​លើ​ឧបករណ៍​នេះ។

ពិធី​បើក​ព្រឹត្តិការណ៍ SEA GAME លើក​ទី៣២ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ ត្រៀម​នឹង​បើក​ផ្លូវ​ការ​នៅ​ល្ងាច​នេះ។ តាម​សម្ដេច​ពិជ័យ​សេវា ទៀ បាញ់ ដែលជាប្រធានគណៈកម្មការCAMSOC បាន​ព្រលយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​សប្ដាហ៍​មុនថា ព្រឹត្តិការណ៍​យប់​នេះ នឹង​មានភាព​អស្ចារ្យ​មិន​ធម្មតា ក្នុង​នោះ មាន​ច្របាច់​បញ្ចូល​ការ​សម្ដែង​ពិសេស​ បូក​រួម​សកម្មភាព សិល្បៈ​កម្សាន្ត ពន្លឺភ្លើង​ដ៏​សំបូរ​បែប​ថែម​ទៀត។

រូបភាព៖ ទំព័ររដ្ឋបាលខណ្ឌជ្រោយចង្វារ

ដូច្នេះ​ ប្រសិន​បើ​ប្រិយមិត្ត​មិន​បាន​ទៅ​ទស្សនា​ដោយ​ផ្ទាល់ កុំ​ភ្លេច​រង់ចាំ​ទស្សនា​ការ​ផ្សាយ​បន្ត​ផ្ទាល់​ពីទំព័រ​ហ្វេសប៊ុក​កីឡារបស់ Sabay New Sport ទាំង​អស់​គ្នា!!!​

អត្ថបទ៖ ទារិកា

មតិយោបល់