• 2023-04-28 06:53:00
  • ព័ត៌មាន

ស្ប៉តពាណិជ្ជកម្មថ្មីរយៈពេល ១នាទី របស់ Anchor ខ្លីមែន តែបង្កប់សារមានន័យគ្រប់យ៉ាង

  • 2023-04-28 06:53:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ប៉តពាណិជ្ជកម្មថ្មីរបស់ Anchor បាន​ចេញ​ផ្សាយជាផ្លូវការកាលពីថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៣ ដោយបាន​ បង្ហាញពីសកម្មភាពប្រកបរបរការងាររបស់មនុស្សម្នាក់ៗ ដែលចេញពីការតស៊ូ ក្ដីស្រឡាញ់ និងភាពជឿជាក់។ ការខិតខំ​ និងប្រឹងប្រែងក្នុងជីវិតប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗ តែងនាំមក​នូវជោគជ័យ និងលទ្ធផលជា​ទីគាប់ចិត្តដល់អ្នកដែលពិតជាលះបង់កម្លាំងកាយចិត្តពិតប្រាកដ។ មិនថាយើងមានការងារអ្វី គឺសុទ្ធតែជាការរួបរួមបង្កើតពេលវេលាអ្វីមួយឲ្យចេញជារូបរាង។

ជាមួយគ្នានោះ ស្របពេល​នៃព្រឹត្តិការណ៍ស៊ីហ្គេម និងប៉ារ៉ាហ្គេមត្រូវបាន​រៀបចំឡើងដោយ ម្ចាស់ផ្ទះកម្ពុជា ដូច្នេះ​ស្មារតីរួបរួមរបស់ប្រជាជនខ្មែរ ក៏កាន់តែមាន​តម្លៃ និងអស្ចារ្យ។ ក្នុងនាមជាដៃគូសហការ Anchor ក៏បាន​ក្លាយជាចំណែកសំខាន់ ក្នុងការធ្វើឲ្យពេលវេលាជួបជុំទាំងឡាយ នៃការអបអរពេញដោយអនុស្សាវរីយ៍ល្អៗ និងមានន័យផងដែរ។

អបអរកម្ពុជាដែលបានក្លាយជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ ជាប្រវត្តិសាស្ត្រ។ តោះ លើកអាន់ឆ័រឡើងដើម្បីអបអរយើងគ្រប់គ្នាដែលបានជួយកម្ពុជារះលើឆាកអន្តរជាតិ។

មតិយោបល់
អត្ថបទពេញនិយម