• 2023-04-27 09:36:15
  • ព័ត៌មាន

ដល់វគ្គខ្មែរហើយ! ប្រមូលកម្លាំងស្រែកហ៊ោ លើកទឹកចិត្តព្រឹត្តិការណ៍ SEA Games ជាមួយ Anchor

  • 2023-04-27 09:36:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រាបៀរ Anchor បានក្លាយជាអ្នកឧបត្ថម្ភដ៏ធំមួយសម្រាប់ SEA Games ឆ្នាំ ២០២៣ នេះ។ Anchor បាន​រៀបចំផ្ទាំងប៉ាណូជាង ២០០ ផ្ទាំង ដើម្បីជួយផ្សព្វផ្សាយព្រឹត្តិការណ៍នៃការប្រកួតកីឡានេះ ឲ្យកាន់តែមានភាពអស្ចារ្យ និងមិនអាច​បំភ្លេចបាន សម្រាប់ប្រវត្តិសាស្ត្រជាតិ។

អ្វីដែលពុំគួរមើលរំលង នៅលើផ្ទាំងប៉ាណូនោះ គឺមានពាក្យមួយឃ្លា លើកឡើងថា «ដល់វគ្គខ្មែរហើយ» ជាសារជម្រុញ ដែលតំណាងឱ្យមោទកភាពរបស់ប្រជាជនកម្ពុជាគ្រប់រូប ពីព្រោះវាជាពេលវេលារបស់យើងទាំងអស់ដែលបង្កើតនូវពេលវេលាប្រវត្តិសាស្ត្រនេះ។

ក្នុងព្រឹត្ដិការណ៍ដ៏អស្ចារ្យជាច្រើន យើងរួមគ្នានៅទីនេះ ដើម្បីអបអរសាទរគ្រប់ពេលវេលា ជ័យជម្នះ ប្រជាជន និងអត្តពលិកដែលធ្ធ្វើឲ្យព្រឹត្តិការណ៍នេះអាចកើតឡើងបាន។ អ្វីទាំងនេះ ក៏ស្រដៀងគ្នានឹងទស្សនៈរបស់ Anchor ដែលបានក្លាយជាផ្នែកមួយនៃភាពពេញនិយមបំផុតនៅក្នុងប្រទេសរបស់យើង ដោយសារការជួបជុំ ការអបអរ និងភាពរីករាយ យើងអាចសម្គាល់បាននូវ មោទកភាព ជាមួយនឹងការអមដំណើរអ្នក នាគ្រាដ៏មានន័យបំផុតក្នុងជីវិត ឬសម្រាប់ហេតុផលណាមួយដែលអ្នកអាចស្វែងរកដើម្បីជួបជុំគ្នា និងអបអរសាទរជីវិត។

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី