/64479a3b6af06_1682414100_medium.jpg)
- 2023-04-25 10:58:32
- ព័ត៌មាន
ទើបតែដឹកនាំបាន ៤ប្រកួត Spurs ដេញគ្រូបណ្ដោះអាសន្នរបស់ខ្លួនបាត់
- 2023-04-25 10:58:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទើបតែដឹកនាំបាន ៤ប្រកួត Spurs ដេញគ្រូបណ្ដោះអាសន្នរបស់ខ្លួនបាត់
ចន្លោះមិនឃើញ
ក្លឹប Tottenham Hotspur បានសម្រេចចិត្តជាផ្លូវការក្នុងការចែកផ្លូវគ្នាជាមួយអ្នកចាត់ការបណ្ដោះអាសន្នរបស់ខ្លួនលោក Cristian Stellini កាលពីថ្ងៃច័ន្ទ។ នេះបើតាមសាររបស់ប្រធានក្លឹបនេះលោក Daniel Levy។
លោក Stellini ត្រូវបានតែងតាំងនៅថ្ងៃទី២៦ ខែមីនា ជំនួសលោក Antonio Conte ដែលចែកផ្លូវគ្នាជាមួយក្លឹប។ ចាប់ពីថ្ងៃនោះមក លោកដឹកនាំបានតែ ៤ប្រកួតប៉ុណ្ណោះ ហើយប្រកួតចុងក្រោយគឺចាញ់ Newcastle United ៦-១។
បើតាមលោក Levy ការប្រកួតចាញ់ Newcastle ជា «រឿងមួយទទួលយកមិនបាន»។
ក្រោយពីលោក Stellini ត្រូវបានបណ្ដេញចេញ លោក Ryan Mason ដែលជាគ្រូបង្វឹកមួយរូបនៅក្នុងក្លឹប នឹងកាន់ការងារនេះបន្តជាបណ្ដោះអាសន្ន៕