• 2023-04-04 01:12:56
  • ព័ត៌មាន

រូបភាពដ៏កម្រកាលពី ៦៤ឆ្នាំមុន ការរត់កាន់ភ្លើងគប់នៅប្រាសាទអង្គរគ្រាដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ី GANEFO

  • 2023-04-04 01:12:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

៦៤ឆ្នាំ នៃការរង់ចាំរបស់យើងនៅសល់តែ៣១ ថ្ងៃទៀតប៉ុណ្ណោះ គិតត្រឹមថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣នេះ នៃដំណើរឆ្ពោះទៅការបើកព្រឹត្តការណ៍ កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាយើង ធ្វើជាម្ចាស់ផ្ទះជាលើកដំបូង។

ការធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺជាមោទនភាព និងមុខមាត់ សម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាយើងទាំងអស់គ្នា។ កាលពីជាងកន្លះសតវត្សមុនត្បិតថាកម្ពុជាមិនធ្លាប់ធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមក៏ពិតមែនតែរដ្ឋតូចតែខ្លាំងនាសម័យនោះ បានធ្វើជាម្ចាស់ផ្ទះកីឡាអាស៊ី GANEFO គឺជាលើកទីពីរហើយក៏ជាលើកចុងក្រោយដែរ។

ព្រឹត្តិការណ៍ដ៏សំខាន់មួយនាសម័យនោះគឺ ការសុំភ្លើងពីព្រះអាទិត្យនៅមហាប្រាសាទអង្គរវត្តបន្ទាប់មកអត្តពលិកកម្ពុជា ៥នាក់បានរត់កាន់ភ្លើង ដោយមានម្នាក់ជាអ្នកកាន់ និង៤នាក់ទៀតរត់អមសង្ខាង។ ទិដ្ឋភាពនេះបានកើតមានម្ដងទៀតនៅឆ្នាំ ២០២៣នេះ ដោយព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តមសីហមុនី ទ្រង់ស្ដេចយាងធ្វើពិធីសុំភ្លើងនៅប្រាសាទអង្គរវត្តដើម្បីប្រើសុំអុជគប់កីឡាស៊ីហ្គេម៕

អត្ថបទ៖ សៀនហួរ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី