/6425705eaa35c_1680175140_medium.jpg)
- 2023-03-31 10:47:36
- ព័ត៌មាន
មានដឹងទេ? កីឡាករមកពីអាស៊ានស្ថិតក្នុងចំណោមកីឡាកររកគ្រាប់បាល់ច្រើនជាងគេឱ្យជម្រើសជាតិ
- 2023-03-31 10:47:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានដឹងទេ? កីឡាករមកពីអាស៊ានស្ថិតក្នុងចំណោមកីឡាកររកគ្រាប់បាល់ច្រើនជាងគេឱ្យជម្រើសជាតិ
ចន្លោះមិនឃើញ
កីឡាករអាស៊ានម្នាក់ស្ថិតក្នុងចំណោម កីឡាករដែលរកបានគ្រាប់បាល់ច្រើនជាងគេនៅក្នុងក្រុមជម្រើសជាតិ មិនមែនគិតត្រឹមតំបន់អាស៊ីអាគ្នេយ៍ ឬ តំបន់អាស៊ីទេ ពោលគឺដល់ថ្នាក់ពិភពលោកតែម្ដង។
កីឡាកររូបនេះ កីឡាករ មុខាតារ ដាហារី (Mokhtar Dahari) នៃក្រុមជម្រើសជាតិម៉ាឡេស៊ី។ លោកបានលេងក្នុងតួនាទីជាខ្សែប្រយុទ្ធ។ លោកលេងឱ្យម៉ាឡេស៊ីអស់រយៈពេល ១៣ឆ្នាំ ដោយបញ្ចប់នៅឆ្នាំ១៩៨៥។ រយៈពេលជាង ១ទសវត្សនៃការបង្ហាញខ្លួនក្នុងក្រុមជម្រើសជាតិនេះ លោករកគ្រាប់បាល់បាន ៨៩គ្រាប់។
តាមពិតទៅ ចំនួនគ្រាប់បាល់ ៨៩គ្រាប់នេះធ្វើឱ្យលោក ដាហារី ជាប់លេខ១ ខាងរកគ្រាប់បាល់ច្រើនជាងគេក្នុងក្រុមជម្រើសជាតិអស់រយៈពេលរាប់សិបឆ្នាំឯណោះ។ ប៉ុន្តែកំណត់ត្រារបស់លោកត្រូវបានបំបែកបានដោយខ្សែប្រយុទ្ធអ៊ីរ៉ង់ Ali Daei។
មកទល់ពេលនេះ លោកជាប់ចំណាត់ថ្នាក់លេខ ៤ ខាងរកគ្រាប់បាល់ជម្រើសជាតិច្រើនជាងគេ បន្ទាប់ពី ខ្សែប្រយុទ្ធព័រទុយហ្គាល់ Cristiano Ronaldo ខ្សែប្រយុទ្ធអ៊ីរ៉ង់ និងខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi ដែលទើបតែរកបាន ១០០គ្រាប់នាពេលថ្មីៗនេះ។
លោក ដាហារី កើតឆ្នាំ១៩៥៣ ចាប់ផ្ដើមអាជីពបាល់ទាត់របស់លោកនៅឆ្នាំ១៩៧២ ហើយបញ្ចប់នៅឆ្នាំ១៩៨៨។ លោកទទួលមរណភាពនៅឆ្នាំ១៩៩១ ក្នុងវ័យ៣៧ឆ្នាំ ដោយរោគពាក់ព័ន្ធនឹងការចុះខ្សោយខាងប្រព័ន្ធប្រសាទ៕