/64218367aac2a_1679917920_medium.jpg)
- 2023-03-27 14:07:04
- ព័ត៌មាន
កុងត្រាថ្មីរបស់ Haaland អាចធ្វើឱ្យកីឡាកររូបនេះរកបានក្បែរ ៤ពាន់ដុល្លារក្នុងមួយម៉ោង
- 2023-03-27 14:07:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុងត្រាថ្មីរបស់ Haaland អាចធ្វើឱ្យកីឡាកររូបនេះរកបានក្បែរ ៤ពាន់ដុល្លារក្នុងមួយម៉ោង
ចន្លោះមិនឃើញ
ល្ហិចល្ហៀងថា ខ្សែប្រយុទ្ធន័រវែសកីឡាករ Erling Haaland ត្រៀមស៊ីញេកុងត្រាថ្មី ជាមួយក្លឹប Manchester City។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Sun។
សារព័ត៌មានខាងលើនេះបានផ្សាយថា កុងត្រាថ្មីរបស់ Haaland អាចធ្វើឱ្យកីឡាកររូបនេះរកលុយមួយឆ្នាំបានប្រមាណ ២៦លានផោន ឬ ក្បែរ ៣២លានដុល្លារអាមេរិក។
ហេតុដូច្នេះហើយ បើគិតគូរទៅក្នុងមួយសប្ដាហ៍កីឡាកររូបនេះអាចរកបាន ៦១ម៉ឺនដុល្លារអាមេរិកឯណោះ ហើយក្នុងមួយថ្ងៃកីឡាកររូបនេះអាចរកបាន ៨ម៉ឺនដុល្លារ ហើយមួយម៉ោងអាចរកបាន ៤ពាន់ដុល្លារ។
នៅក្នុងពេលនេះដែរ កីឡាករដែលរកចំណូលពីប្រាក់ខែក្លឹបខ្ពស់ជាងគេនៅ Premier League គឺ ខ្សែបម្រើ Kevin De Bruyne ដែលកីឡាកររូបនេះរកបានមួយសប្ដាហ៍រកបានក្បែរ ៥០ម៉ឺនដុល្លារអាមេរិក៕