• 2023-03-24 10:35:56
  • ព័ត៌មាន

Messi រក​បាន​គ្រាប់​ទី ៨០០ ក្រោយ​ជួយ​អាហ្សង់ទីន​ឈ្នះ​ប្រកួត​មិត្តភាព

  • 2023-03-24 10:35:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ និង​ក្លឹប​ Paris Saint-Germain កីឡាករ Lionel Messi រក​បាន​គ្រាប់​បាល់​ក្នុង​អាជីព​ឈុត​ធំ​សរុប​បាន ៨០០គ្រាប់​ហើយ បន្ទាប់​ពី​ស៊ុត​ចូល​មួយ​គ្រាប់​ក្នុង​ប្រកួត​មិត្តភាព​រវាង​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន និង​ក្រុម​មក​ពី​អាមេរិក​កណ្ដាល ប្រទេស​ប៉ាណាម៉ា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

អាហ្សង់ទីន​យក​ឈ្នះ ប៉ាណាម៉ា ២-០ ខណៈ Messi ស៊ុត​ចូល​មួយ​គ្រាប់​នៅ​នាទី​ទី៨៩។

Messi កន្លង​មក​រក​បាន​គ្រាប់​បាល់​នៅ​ Barcelona សរុប​ ៦៧២គ្រាប់ រយៈពេល ១៧រដូវ​កាល​ ចំណែក​ឯ​ពេល​លេង​នៅ PSG វិញ កីឡាករ​រូប​នេះ​រក​បាន ២៩គ្រាប់​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

កីឡាករ​រូប​នេះ​រក​បាន ៩៩គ្រាប់​ជាមួយ​នឹង​ការ​បង្ហាញ​ខ្លួន​ជាមួយ​នឹង​ឈុត​ជម្រើស​ជាតិ​ឈុត​ធំ អាហ្សង់ទីន។ Messi មាន​ឱកាស​រក​បាន​គ្រាប់​ទី១០០ ឱ្យ​ជម្រើសជាតិ​នៅ​ថ្ងៃ​អង្គារ​សប្ដាហ៍​ក្រោយ ស្រប​ពេល​ដែល​អាហ្សង់ទីន​ នឹង​ប៉ះ​គូរ៉ាសាវ (Curacao)៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់