/sea-games/64192db26b2b5_1679371680_medium.jpg)
- 2023-03-21 04:11:52
- ព័ត៌មាន
ការដង្ហែរភ្លើងគប់កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមចាប់ផ្តើមចេញពីអង្គរវត្ត
- 2023-03-21 04:11:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការដង្ហែរភ្លើងគប់កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមចាប់ផ្តើមចេញពីអង្គរវត្ត
ចន្លោះមិនឃើញ
ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នាព្រឹកថ្ងៃទី២១ ខែមិនា នេះ ស្តេចបានប្រោសព្រះរាជទាន ព្រះអគ្គិជ័យកីឡា សម្រាប់ភ្លើងគប់កីឡាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម លើកដំបូងបំផុតនៅកម្ពុជា។
ព្រះករុណាព្រះមហាក្សត្រ បានប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡាសម្រាប់ភ្លើងគប់កីឡាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនាពេលខាងមុខ។ កីឡាករតេក្វាន់ដូរ WT វ៉ា មិថុនា ម្ចាស់មេដាយមាសស៊ីហ្គេមនៅវៀតណាម និងកីឡាការិនី វ៉ិត ចន្ថា ម្ចាស់មេដាយមាស២ និងប្រាក់១ ពីអាស៊ានប៉ារ៉ាហ្គេម នៅឥណ្ឌូណេស៊ី បានទទួលភ្លើងគប់ បន្តព្រះមហាក្សត្រ ដើម្បីរត់ដង្ហែជុំវិញវង់តូច។
រត់ជុំវិញវង់តូច ដោយផ្តើមចេញពីមុខប្រាសាទអង្គរវត្តទៅទិសខាងត្បូង(ទក្សិណ) តាមទិសដៅទៅក្រោយប្រាសាទអង្គរវត្ត ឆ្ពោះទៅប្រាសាទក្រវ៉ាន់ និងប្រាសាទបន្ទាយក្តី និងឆ្លងកាត់ប្រាសាទមួយចំនួនទៀតមុនឆ្ពោះមកកាន់មុខប្រាសាទអង្គរវត្ត និងមកបញ្ចប់កន្លែងប្រារព្ធព្រះរាជពិធីដែលជាទីចាប់ផ្តើមនៃការរត់ដង្ហែព្រះអគ្គិកីឡាវិញ។ បន្ទាប់មក ត្រូវធ្វើដំណើរបន្តទៅកាន់វត្តវត្តរាជបូរណ៌ ដែលជាទីកន្លែងទុកអគ្គិអាទិទេព មុនដង្ហែទៅកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបនៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ដែលជាការចាប់ផ្តើមដង្ហែរ និងរត់គប់ភ្លើងកីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ ទៅកាន់ប្រទេសអាស៊ាន។ ដោយប្រទេសដំបូង ទៅកាន់ទីក្រុងហាណូយ ប្រទេសវៀតណាម រួចបន្តទៅម៉ានីល ហ្វីលីពីន និងប្រទេសអាស៊ានផ្សេងៗទៀត រួចបញ្ចប់ចុងក្រោយនៅប្រទេសឡាវ មុនដង្ហែតាមខេត្តជុំវិញបឹងទន្លេសាប ហើយព្រះអគ្គិនេះនឹងមកដល់ពហុកីឡដ្ឋានជាតិមរតកតតេជោ យប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ដែលជាថ្ងៃបើកការប្រកួតស៊ីហ្គេម ២០២៣ ផ្លូវការ៕