/6418277478683_1679304540_medium.jpg)
- 2023-03-20 11:37:31
- ព័ត៌មាន
Man Utd និង Man City ដឹកដៃគ្នាឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ FA Cup
- 2023-03-20 11:37:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Man Utd និង Man City ដឹកដៃគ្នាឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ FA Cup
ចន្លោះមិនឃើញ
ក្លឹបមកពីទីក្រុងមេនឆេស្ទើរទាំងពីរគឺ បិសាចក្រហម Manchester United និងមេឃខៀវ Manchester City បានដឹកដៃគ្នាឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានសមាគមបាល់ទាត់អង់គ្លេស FA Cup។
នៅក្នុងប្រកួតវគ្គ ៨ក្រុមកាលពីថ្ងៃអាទិត្យ City បានលត់ក្លឹប Burnley ៦-០ ដែលជាជ័យជម្នះដ៏ងាយស្រួល។ ចំណែកឯ United វិញត្រូវបាន Fulham ដាក់ ១គ្រាប់មុន លុះក្រោយពីខាង Fulham ទទួលបានកាតក្រហមនៅនាទី ៧២ ខាងបិសាចបានបក ៣គ្រាប់វិញ។
ក្លឹប Manchester City នឹងជួប Sheffield United ចំណែកឯបិសាចក្រហមនឹងជួប Brighton។ ការប្រកួតទាំងពីរនេះនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២២ ខែមេសា។
នេះបានសេចក្ដីថា ប្រសិនបើក្លឹប Manchester ទាំងពីរឈ្នះរៀងៗខ្លួន នោះប្រកួតវគ្គផ្ដាច់ព្រ័ត្រនឹងជាប្រកួតដ៏ស្វិតស្វាញរវាងក្លឹបទីក្រុងមេនឆេស្ទើរ៕