• 2023-03-17 11:18:51
  • ព័ត៌មាន

Crystal Palace បណ្ដេញ​​វីរបុរស​ក្លឹប​ Arsenal ចេញ​ពី​តំណែង​អ្នក​ចាត់ការ

  • 2023-03-17 11:18:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Crystal Palace នៅ​ថ្ងៃ​សុក្រ​នេះ​បាន​បញ្ចប់​កុងត្រា​របស់​លោក Patrick Vieira ចេញ​ពី​តំណែង​អ្នក​ចាត់ការ​ ក្រោយ​ពេល​ដែល​បុរស​សញ្ជាតិ​បារាំង​រូប​នេះ​ដឹកនាំ​ក្លឹប​មិនសូវ​ល្អ ដោយ​ក្លឹប​នេះ​ខកខាន​ឈ្នះ​អស់ ១២ប្រកួត​មក​ហើយ។

អតីត​ខ្សែ​បម្រើ​ក្រុមជម្រើសជាតិ​បារាំង​មួយ​នេះ​បាន​ឡើង​កាន់ Palace នៅ​ឆ្នាំ២០២១ ហើយ​ជួយ​ឱ្យ​ក្លឹប​នេះ​ឈរ​នៅ​តំណែង​លេខ ១២នៅ​ក្នុង​តារាង​ Premier League កាល​ពី​ឆ្នាំមុន។

ទោះ​បី​ជា​ក្លឹប Crystal Palace នៅ​ពេល​នេះ​កំពុង​តែ​ឈរ​លើ​ចំណាត់ថ្នាក់​លេខ ១២ក៏ដោយ តែ​ក្លឹប​នេះ​បាន​ធ្លាក់​ចេញ​ពី​ក្របខ័ណ្ឌ FA Cup ហើយ​ស្ថានភាព​នៅ​ពេល​នេះ​ហាក់ដូចជា​គ្រោះថ្នាក់​ដែរ ដោយ​ក្លឹប​នេះ​មាន​តែ ៣ពិន្ទុ​លើ​តំបន់​កាត់​ចេញ។

ស្របពេល​ជាមួយ​គ្នា​នេះ​ដែរ លោក Dean Kiely ដែល​ជា​គ្រូ​អ្នក​ចាំ​ទី​បាន​ឡើង​កាន់​ក្លឹប​ជា​បណ្ដោះអាសន្ន៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់