- 2023-03-14 12:28:38
- ព័ត៌មាន
Tottenham Hotspur បណ្ដេញអ្នកចាត់ការរបស់ខ្លួន
- 2023-03-14 12:28:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Tottenham Hotspur បណ្ដេញអ្នកចាត់ការរបស់ខ្លួន
ចន្លោះមិនឃើញ
ក្លឹប Tottenham Hotspur បានបញ្ចប់កុងត្រារបស់អ្នកចាត់ការក្រុមនារីរបស់ខ្លួន អ្នកនាង Rehanne Skinner ក្រោយពីដឹកនាំក្រុមចាញ់ ៩ប្រកួតជាប់ៗគ្នានៅក្នុងក្របខ័ណ្ឌ Women's Super League។
បរាជ័យផ្ទួនៗគ្នានេះបានធ្វើឱ្យក្លឹប Spurs ឈរចំណាត់ថ្នាក់លេខ ១០ ចំណោម ១២ក្លឹប ដែលប្រឈមមុខនឹងការកាត់ចេញពីលីគកំពូលផ្នែកបាល់ទាត់នារី។
អ្នកស្រី Skinner បានដឹកនាំក្លឹបតាំងពីឆ្នាំ២០២០មក។
បន្ទាប់ពីការចាកចេញរបស់អ្នកនាង ជំនួយការគ្រូបង្គោល Vicky Jepson បានកាន់ក្លឹបបណ្ដោះអាសន្ន៕