• 2023-03-02 10:32:16
  • ព័ត៌មាន

ក្រុម​ Manchester ទាំង​ ២ ឡើង​វគ្គ​បន្ត​នៅ FA Cup ខណៈ​ Spurs ធ្លាក់​ត្រឹម​ជុំ​ទី៥

  • 2023-03-02 10:32:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​មក​ពី​ទីក្រុង​មេនឆេស្ទឺរ​ទាំង​ ២ ពោល​គឺ Manchester City និង​ក្លឹប Manchester United បាន​ឡើង​ទៅ​កាន់​វគ្គ​ ៨ក្រុម​ចុង​ក្រោយ​នៃ​ក្របខ័ណ្ឌ​ពាន FA Cup ស្រប​ពេល​ដែល​ក្លឹប Tottenham Hotpsur ចាញ់​ដោយសារ​ក្លឹប​លីគ​ទី២អង់គ្លេស Sheffield United។

Spurs ចាញ់​ Sheffield ក្នុង​លទ្ធផល ១-០។

United បាន​ឈ្នះ​ West Ham នៅ​ចុង​តង់​ក្រោម​លទ្ធផល ៣-១ រី​ឯក្លឹប Man City វិញ​ឈ្នះ Bristol City ក្រោម​លទ្ធផល ៣-០។

ចំណែក​ឯ Manchester ទាំង​ ២វិញ​បាន​ឡើង​ទៅ​វគ្គ៨ក្រុម​នៃ​ពាន FA Cup ដោយ​ក្លឹប​ទាំង​ពីរ​នឹង​ត្រូវ​លេង​នៅ ២សប្ដាហ៍​ទៀត។

United នឹង​ប៉ះ​ជាមួយ​ក្លឹប Fulham ចំណែក​ឯ City នឹង​ត្រូវ​ប៉ះ​ Burnley៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់