/63ff1275f0bba_1677660780_medium.jpg)
- 2023-03-01 11:16:48
- ព័ត៌មាន
Pep ប្រាប់កូនក្រុមរបស់ខ្លួនថា ឱ្យបំភ្លេចចោលទៅនូវការឈ្នះ Treble
- 2023-03-01 11:16:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pep ប្រាប់កូនក្រុមរបស់ខ្លួនថា ឱ្យបំភ្លេចចោលទៅនូវការឈ្នះ Treble
ចន្លោះមិនឃើញ
ទោះជាក្លឹប Manchester City នៅមានឱកាសឈ្នះ Treble ដែលជាការឈ្នះពាន ៣ (ពានលីគកំពូល FA Cup និងពាន UEFA Champions League) ក្នុងមួយរដូវកាលក្ដី ក៏លោក Pep Guardiola អ្នកចាត់ការនៃក្លឹបនេះប្រាប់ឱ្យកូនក្រុមរបស់ខ្លួនបំភ្លេចចោលទៅនូវក្ដីស្រមៃមួយនេះ។
លោកបាននិយាយថា៖ «ទេ បំភ្លេចចោលទៅ។ ពេលណាដែលអ្នកនិយាយពីរឿងនេះ អ្នកនឹងចាប់ផ្ដើមចាញ់ការប្រកួត ហើយធ្លាក់ចេញពីពានទាំងនោះ»។ លោកនិយាយបែបនេះក្រោយពេលដែល Man City យកឈ្នះក្លឹប Bristol ក្នុងលទ្ធផល ៣-០ ហើយឡើងទៅកាន់វគ្គ ៨ក្រុមនៃពាន FA Cup។
«យើងមិនទាន់ត្រៀមខ្លួននឹងរឿងនេះទេ អ្វីដែលយើងគិតបន្ទាប់គឺគិតរឿងប៉ះនឹងក្លឹប Newcaslte»។ នេះជាការបន្ថែមរបស់លោក។
Man City អាចនៅមានឱកាសក្នុងការឈ្នះពាន Treble ដោយនៅពេលនេះក្លឹបនេះឈរលេខ ២នៅលីគ ដោយក្រោយ Arsenal តែ ២ពិន្ទុប៉ុណ្ណោះ ហើយកំពុងតែស្ថិតនៅវគ្គ ៨ក្រុមចុងក្រោយនៃពាន FA Cup ចំណែកឯ Champions League វិញ ក្លឹបនេះនៅលេង ១ជើងទៀត នៅវគ្គ ១៦ក្រុមចុងក្រោយ៕