• 2023-02-27 12:28:58
  • ព័ត៌មាន

Lewandowski ខកខាន​មិន​បាន​លេង​ប្រកួត El Clasico

  • 2023-02-27 12:28:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ប៉ូឡូញ​ និង​ក្លឹប Barcelona កីឡាករ Robert Lewandowski នឹង​ខកខាន​មិន​បាន​លេង​ប្រកួត​ El Clasico ទល់​នឹង​ក្លឹប Real Madrid នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍ ដោយសារ​តែ​កីឡាករ​រូប​នេះ​បាន​រង​របួស​ពេល​លេង​កាល​ពី​ថ្ងៃ​អាទិត្យ។ នេះ​បើ​តាម​ការ​បញ្ជាក់​ជា​ផ្លូវការ​របស់​ក្លឹប។

នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​ខាង​មុខ​នេះ Real Madrid នឹង​ស្វាគមន៍​ក្លឹប Barcelona នៅ​រាជធានី​ម៉ាឌ្រីដ សម្រាប់​ជើង​ទី១ នៃ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍​ពាន Copa del Rey។

ខាង​ Barcelona បាន​បញ្ជាក់​ថា Lewandowski មាន​បញ្ហា​សរសៃ​ពួរ​របស់​ខ្លួន ហើយ​និយាយ​ច្បាស់ៗ​ថា​ កីឡាករ​ខ្សែ​ប្រយុទ្ធ​ជនជាតិ​ប៉ូឡូញ​រូប​នេះ​នឹង​ខកខាន​ប្រកួត​ប៉ះ​ជាមួយ Real Madrid៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់