• 2023-02-17 11:46:17
  • ព័ត៌មាន

Xavi ថា ទាំង Barca និង Man Utd លេង​ល្អ​វិញ​ហើយ

  • 2023-02-17 11:46:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​ទោះ​ជា​ស្មើ​ក្នុង​ដី​របស់​ខ្លួន​ក្ដី លោក Xavi Hernendez គ្រូ​បង្គោល​របស់​ក្លឹប Barcelona បាន​និយាយ​ប្រាប់​អ្នក​កាសែត​ថា ក្លឹប​របស់​លោក និង​ក្លឹប​ Manchester United បាន​ត្រលប់​មក​ក្លាយ​ជា​ក្លឹប​កំពូល​វិញ​ហើយ។

កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ក្លឹប​ Manchester United បាន​ទៅ​សួរ​សុខ​ទុក្ខ​ក្លឹប Barcelona ដល់​កីឡដ្ឋាន​ Camp Nou នៅ​ដែនដី​កាតាឡាន់ ប្រទេស​អេស្ប៉ាញ សម្រាប់​ជើង​ទី១ នៃ​វគ្គ ៣២ក្រុម​នៃ​ប្រកួត​ក្របខណ្ឌ Europa League។ ការ​ប្រកួត​បញ្ចប់​ទៅ​ដោយ​លទ្ធផល ២-២។

ក្រោយ​ការ​ប្រកួត​លោក Xavi បាន​និយាយ​ថា៖ «យើង​ប៊ិះ​នឹង​ឈ្នះ ជាមួយ​នឹង​ឱកាស​ ២ចុង​ក្រោយ​នៅ​ចុង​ម៉ោង តែ​យើង​បាន​លេង​ប៉ះ​ជាមួយ​នឹង​ក្លឹប​កំពូល​នៅ​អឺរ៉ុប។ Manchester បាន​ត្រលប់​មក​វិញ​ហើយ ហើយ​ថ្ងៃ​នេះ​គេ​បង្ហាញ​ពី​ទម្រង់​លេង​ល្អ​បំផុត​របស់​គេ»។

«ក្លឹប​ទាំង​ពីរ​មាន​ទម្រង់​លេង​ល្អ​ដូច​គ្នា ពួក​យើង​ទាំង​ពីរ​សុទ្ធ​តែ​ត្រលប់​មក​វិញ​ហើយ»។ នេះ​ជា​ការ​បន្ថែម​របស់​លោក Xavi។ លោក​បាន​បន្ត​ថា ទម្រង់​លេង​របស់ Man Utd ក្រោម​ការ​ដឹកនាំ​របស់​ Erik Ten Hag អាច​ឡើង​ទៅ​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៃ​ប្រកួត UEFA Champions League នា​ពេល​អនាគត។

សូម​ជម្រាប​ផង​ដែរ​ថា Barca និង Manchester United ធ្លាប់​ប៉ះ​គ្នា​សុទ្ធ​តែ​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍ UEFA Champions League កាល​ពី​ ១០ឆ្នាំ​មុន។ យ៉ាងណាមិញ ក្នុង​ការ​ប៉ះ​គ្នា ២ដង​នៅ​វគ្គ Final ឆ្នាំ២០០៩ និង​ឆ្នាំ២០១១ Barcelona ក្រោម​ការ​ដឹកនាំ​របស់​លោក Pep Guardiola យក​ឈ្នះ​បិសាច​ក្រហម​ទាំង​ ២លើក៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់