• 2023-02-15 12:33:53
  • ព័ត៌មាន

អារ៉ាប៊ីសាអ៊ូឌីត​ជាប់​ឈ្មោះ​ជា​ម្ចាស់​ផ្ទះ​ World Cup ក្លឹប​បាល់ទាត់

  • 2023-02-15 12:33:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អារ៉ាប៊ីសាអ៊ូឌីត​បាន​ជាប់​ឈ្មោះ​ជា​ម្ចាស់​ព្រឹត្តិការណ៍ Club World Cup ឆ្នាំ២០២៤។ ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ដោយ​គ្មាន​ការ​ជំទាស់​ណា​មួយ​ពី​សំណាក់​ប្រធាន​សហព័ន្ធ​បាល់ទាត់​ប្រចាំ​ទ្វីប​ទាំង ៦ លើ​ពិភពលោក។

ព្រឹត្តិការណ៍ Club World Cup ជា​ការ​ប្រកួត​មួយ ដែល​សម្រាំង​យក​ក្លឹប​ជើងឯក​មក​ពី​ទ្វីប​ទាំង ៦ ដើម្បី​ស្វែងរក​ជើងឯក​បាល់ទាត់​ក្លឹប​ពិភពលោក។ នៅ​ឆ្នាំ២០២៣នេះ ក្លឹប​ Real Madrid បាន​លើកពាន​នៅ​ប្រទេស​ម៉ារ៉ុក។

តាំង​ពី​បង្កើត​នៅ​ឆ្នាំ២០០០មក ​មាន​តែ​ប្រទេស ៥ ទេ ដែល​បាន​ធ្វើ​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​នេះ។ ប្រទេស​ទាំង​នោះ​មាន​ដូច​ជា ប្រេស៊ីល ជប៉ុន អារ៉ាបរួម កាតា និង​ម៉ារ៉ុក។

អារ៉ាប៊ីសាអ៊ូឌីត​ក៏​បាន​ដេញ​ថ្លៃ​ធ្វើ​ជា​សហម្ចាស់ផ្ទះ​ World Cup ឆ្នាំ២០៣០ រួម​ជាមួយ អេហ្ស៊ីប និង​ក្រិក៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់