• 2023-02-14 10:52:36
  • ព័ត៌មាន

យប់​នេះ PSG ស្វាគមន៍ Bayern ចំណែក​ឯ Spurs នឹង​ប៉ះ AC Milan

  • 2023-02-14 10:52:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​យប់​ថ្ងៃ​ ១៤កុម្ភៈ​នេះ ការ​ប្រកួត​អឺរ៉ុប​បាន​ត្រលប់​មក​វិញ​ហើយ។ នៅ​ក្នុង​ក្របខ័ណ្ឌ​កំពូល UEFA Champions League មាន ២គូ​ត្រូវ​លេង​ប៉ះ​គ្នា​នៅ​ក្នុង​វគ្គ ១៦ក្រុម​ចុង​ក្រោយ។

គូ​ពិសេស​ទី១ គឺ​ក្លឹប​យក្ស​បារាំង Paris Saint-Germain នឹង​បើក​ទ្វា​កីឡដ្ឋាន​ Parc de Princes របស់​ខ្លួន​ស្វាគមន៍​ក្លឹប​យក្ស​អាល្លឺម៉ង់ Bayern Munich។ Bayern Munich ឈ្នះ​គ្រប់​ប្រកួត​នៅ​វគ្គ​ចែក​ពូល។ យ៉ាងណាមិញ សម្រាប់ PSG វិញ​ នៅ​ជើង​ទី១ នេះ​ ដូច​រាង​សំណាង​មិន​សូវ​ល្អ​បន្តិច​ ដោយសារ​តែ​កីឡាករ​បង្គោល​ៗ​របស់​ខ្លួន​បាន​រង​របួស។

គូ​ទី២វិញ​គឺ ក្លឹប Tottenham Hotspur នឹង​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​មីឡង់​ ប្រទេស​អ៊ីតាលី ដើម្បី​ប៉ះ​គ្នា​ជាមួយ​ក្លឹប AC Milan។

ប្រកួត​ទាំង​ពីរ​នេះ​នឹង​លេង​នៅ​ម៉ោង​ដូច​គ្នា ពោល​គឺ​ ម៉ោង ៣យប់ ម៉ោង​នៅ​កម្ពុជា៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់