• 2023-02-07 04:54:11
  • ព័ត៌មាន

ការ​ប្រកួត AK2 ​ជ្រើសរើស​ជើង​ខ្លាំង​ដើម្បី​ត្រៀម​ស៊ីហ្គេម​២០២៣ ​ជិត​ចាប់​ផ្ដើម​ហើយ​

  • 2023-02-07 04:54:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ប្រកួត​ជើង​ឯក​ថ្នាក់​ជាតិ​ AK2 ​ជ្រើសរើស​កីឡាករ​មាន​គុណភាព​ត្រៀម​ស៊ីហ្គេម​២០២៣​ខាង​មុខ​នេះ ​នឹង​ចាប់​ផ្ដើម​ឡើង​នៅ​ថ្ងៃ​ទី​១០​ដល់​ថ្ងៃ​ទី​១២​ខែ​កុម្ភៈ​ឆ្នាំ​២០២៣​ខាង​មុខ​នេះ​ហើយ​នៅ​ហាង​អ៊ីធើណែត D-Roar Cybercafe ​ខណ្ឌ​ចំការមន រាជ​ធានី​ភ្នំពេញ។

​ក្រុម​ដែល​នឹង​ត្រូវ​ចូល​រួម​ការ​ប្រកួត​ជើង​ឯក​ថ្នាក់​ជាតិ​នេះ ​មាន​១៦​ក្រុម​ចូល​រួម។ ដោយ​១២​ក្រុម​បាន​ពី​ការ​ប្រកួត​សន្សំ​ពិន្ទុ​ពី AK Clan Challenge ​និង​៤​ក្រុម​ទៀត​បាន​ពី​ការ​ហៅ​ផ្ទាល់​តែ​ម្ដង​ពី​រដូវ​កាល​ទី​១​ដល់​ទី​៤។ ​ដោយ​៤​ក្រុម​នេះ ​គឺ​ជា​ក្រុម​ដែល​ទទួល​បាន​ពិន្ទុ​ច្រើន​ជាង​គេ​ក្នុង​ការ​ប្រកួត​ទាំង​៤​រដូវ​កាល។ ​ដោយ​នេះ​ជា​ការ​ប្រកួត​ថ្នាក់​ជាតិ ឬ​ជម្រុះ​ផ្ដាច់ព្រ័ត្រ​ទៅ​កាន់ ស៊ីហ្គេម​២០២៣​ខាង​មុខ​ហើយ ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ផង។

​ការ​ប្រកួត​ថ្នាក់​ជាតិ​លើ​កីឡា​អេឡិចត្រូនិក AK2 ​នេះ​ដែរ ​នឹង​មាន​​២​វិញ្ញាសា ​គឺ​ប្រកួត​ជាមួយ​ក្រុម (Team Match) ​និង​ការ​ប្រកួត​បុគ្គល (Personal Match) ​។ សម្រាប់​ប្រាក់​រង្វាន់​នៃ​ការ​ប្រកួត​នេះ​វិញ​គឺ៖

វិញ្ញាសារ​ប្រកួតជាក្រុម (Team Match)

  • លេខ1 (Champion) = 24,000,000 រៀល ជាមួយ 80,000 Sabay Gold

  • លេខ2 (1st Runner-Up) = 10,000,000 រៀល ជាមួយ 40,000 Sabay Gold

  • លេខ3 (2nd Runner-Up) = 4,000,000 រៀល ជាមួយ 20,000 Sabay Gold

វិញ្ញាសារ​ប្រកួតបុគ្គល (Personal Match)

  • លេខ1 (Champion) = 2,000,000 រៀល ជាមួយ 10,000 Sabay Gold

  • លេខ2 (1st Runner-Up) = 1,000,000 រៀល ជាមួយ 5,000 Sabay Gold

  • លេខ3 (2nd Runner-Up) = 400,000 រៀល ជាមួយ 5,000 Sabay Gold

  • ការប្រកួតនឹងធ្វើការផ្សាយផ្ទាល់ (Live Stream) នៅលើFacebook ផ្លូវការរបស់ AK2 Online និងនៅលើFacebook ផ្លូវការរបស់ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (E-FC)៖

  • AK Official Page

  • E-FC Official Page

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់
អត្ថបទពេញនិយម