• 2023-02-07 11:30:30
  • ព័ត៌មាន

Real Madrid នឹង​ប៉ះ​ក្លឹប​អេហ្ស៊ីប​នៅ​ក្នុង​ប្រកួត Club World Cup

  • 2023-02-07 11:30:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​អេស្ប៉ាញ​ Real Madrid ត្រៀម​ប៉ះ​ក្លឹប​អេហ្ស៊ីប​ Al Ahly ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍​ Club World Cup នៅ​យប់​ថ្ងៃ​ពុធ​នេះ។

ព្រឹត្តិការណ៍ Club World Cup ឆ្នាំ២០២៣នេះ​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ប្រទេស​ម៉ារ៉ុក។

តាម​ពិត​ទៅ ក្លឹប Al Ahly ត្រឹម​តែ​ជា​ជើងឯក​រង​នៃ​ក្របខ័ណ្ឌ​កំពូល​អាហ្វ្រិក CAF Champions League កាល​ពី​ឆ្នាំ២០២២​កន្លង​ទៅ។

យ៉ាងណាមិញ ដោយ​សារ​តែ​ក្លឹប​ជើងឯក​ Champions League អាហ្វ្រិក​ជា​ក្លឹប​ Wydad ដែល​ជា​ក្លឹប​ម៉ារ៉ុក ទើប​ក្លឹប​អេហ្ស៊ីប Al Ahly ទទួល​បាន​កៅអី​នៅ​ក្របខ័ណ្ឌ Club World Cup។

ក្លឹប Real Madrid ជា​ជើងឯក​ UEFA Champions League កាល​ពី​ឆ្នាំ២០២២កន្លង​ទៅ។ ក្លឹប​អេស្ប៉ាញ​មួយ​នេះ​ជា​ក្លឹប​ឈ្នះ​ពាន Club World Cup ច្រើន​ជាង​គេ ដោយ​ឈ្នះ​លើក​ចុង​ក្រោយ​នៅ​ឆ្នាំ២០១៨៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទថ្មី