• 2023-02-03 10:56:24
  • ព័ត៌មាន

Mbappe ខកខាន​ជួយ PSG ក្នុង​ប្រកួត​អឺរ៉ុប​ប៉ះ​នឹង​ Bayern

  • 2023-02-03 10:56:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​បារាំង​កីឡាករ Kylian Mbappe នឹង​ខកខាន​ជួយ​ក្លឹប Paris Saint-Germain ប៉ះ​នឹង​ក្លឹប​ Bayern Munich នៅ​ក្របខ័ណ្ឌ​ UEFA Champions League សម្រាប់​ប្រកួត​ជើង​ទី១ វគ្គ ១៦ក្រុម​។

កីឡាករ​រូប​នេះ​បាន​រង​របួស​សរសៃ​ពួរ​នៅ​ភ្លៅ​ខាង​ឆ្វេង​ ក្រោយ​ប្រកួត​ប៉ះ​នឹង​ក្លឹប​ Montpellier ដែល​ PSG យក​ឈ្នះ ៣-១ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

បើ​តាម​ការ​ប្រកាស​របស់​ក្លឹប PSG កីឡាករ​បារាំង​រូប​នេះ​នឹង​អវត្តមាន​រយៈពេល ៣សប្ដាហ៍ ឬ ស្មើ​នឹង​ ៥ប្រកួត។ ចំណោម​ ៥ប្រកួត​នោះ​ក៏​មាន​ប្រកួត​ប៉ះ​នឹង​ក្លឹប​យក្ស​អាល្លឺម៉ង់ Bayern Munich ផង​ដែរ។

PSG នឹង​បើក​ទ្វា​ស្វាគមន៍​ក្លឹប Bayern Munich នៅ​យប់​ថ្ងៃ​ទី១៤ កុម្ភៈ វេលា​ម៉ោង ៣យប់​ ម៉ោង​នៅ​កម្ពុជា៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់