• 2023-01-31 12:03:50
  • ព័ត៌មាន

Arsenal ត្រៀម​ទិញ​ Jorginho ពី Chelsea

  • 2023-01-31 12:03:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Arsenal ត្រៀម​ទិញ​ខ្សែ​បម្រើ​អ៊ីតាលី Jorginho ពី​ក្លឹប Chelsea នៅ​ក្នុង​ថ្ងៃ​ចុង​ក្រោយ​នៃ​ទីផ្សារ​កីឡាករ​រដូវ​រងា​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​សំណាក់​អ្នក​សារព័ត៌មាន Fabrizio Romano នៅ​ល្ងាច​នេះ។

បើ​តាម​ប្រភព​ខាង​លើ​បាន​ឱ្យ​ដឹង​ថា Arsenal ព្រម​ទិញ​ក្នុង​តម្លៃ ១០លាន​ផោន ហើយ​នឹង​ថែម ២លាន​ផោន​ទៀត​ជា​ថ្លៃ​ព្រមព្រៀង​លក្ខខណ្ឌ​បន្ថែម​។

Arsenal នឹង​ចុះ​កុងត្រា​ជាមួយ​កីឡាករ​រូប​នេះ​រហូត​ដល់​ឆ្នាំ២០២៤ ជាមួយ​នឹង​ជម្រើស​ក្នុង​ការ​បន្ត​កុងត្រា​ត​ទៀត។

តាម​ពិត​ទៅ​ កីឡាករ​អ៊ីតាលី​រូប​នេះ​មិនមែន​ជា​ជម្រើស​ដំបូង​របស់ Arsenal នោះ​ទេ។ ក្លឹប​កាំភ្លើង​ធំ​មួយ​នេះ​ចង់​បាន​ខ្សែ​បម្រើ​អេក្វាឌ័រ Moises Caicedo ពី​ក្លឹប Brighton តែ​ក្លឹប​អង់គ្លេស​មួយ​នេះ​មិន​ព្រម​លក់៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់