• 2023-01-30 11:36:32
  • ព័ត៌មាន

ចចាមអារ៉ាម៖ Messi នៅ​តែ​ជា​គោលដៅ​របស់​ក្លឹប​អារ៉ាប៊ីសាអ៊ូឌីត

  • 2023-01-30 11:36:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ទិញ​ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​កីឡាករ Cristiano Ronaldo រួច​ហើយ ក្លឹប​នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត នៅ​មិន​ទាន់​ស្កប់ស្កល់​នោះ​ទេ។ ក្លឹប​មួយ​ដែល​មាន​ឈ្មោះ​ថា Al Hilal កំពុង​តែ​ចូល​ចែចូវ​បញ្ចុះបញ្ចូល​ឱ្យ ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន Lionel Messi ចូល​រួម​រស់​ជាមួយ​ខ្លួន​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Sky Sports

តាម​ពិត​ទៅ​ Messi នឹង​ផុត​កុងត្រាជាមួយ​ក្លឹប​យក្ស​បារាំង Paris Saint-Germain ​នៅ​ក្នុង​ឆ្នាំ​នេះ​ហើយ។ ក្រោយ​ពី​លើក​ពាន​ World Cup នៅ​ប្រទេស​កាតា​ ខាង PSG ក៏​ចរចា​បន្ត​កុងត្រា​ផង​ដែរ ប៉ុន្តែ​មក​ទល់​ពេល​នេះ​នៅ​មិន​ទាន់​ជោគជ័យ​នោះ​ទេ ដោយ​សារ​តែ​អត់​ត្រូវ​រ៉ូវ​គ្នា​រឿង​ប្រាក់ខែ និង​រឿង​រយៈពេល​កុងត្រា​ជា​ដើម។

ខាង​អារ៉ាប៊ីសាអ៊ូឌីត​គ្រោង​នឹង​ឱ្យ Messi លើស​ពី​ ២០០លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ។ ចំណែក​ឯ​ខាង PSG តាម​ពិត​ទៅ​ លុយ​ប៉ិន​ហ្នឹង​គេ​មិន​ខ្វះ​ទេ ប៉ុន្តែ​នៅ​អឺរ៉ុប​ច្បាប់​ទម្លាប់​រឿង​ប្រាក់ខែ​ហាក់​ដូច​ជា​រាង​តឹងតែង​បន្តិច ដោយសារ​តែ​គេ​ចង់​លើក​កម្ពស់​ភាព​យុត្តិធម៌​ផ្នែក​ហិរញ្ញវត្ថុ​ក្នុង​បាល់ទាត់ ដែល​គេ​ហៅ​ថា Fair Play ផ្នែក​ហិរញ្ញវត្ថុ។

ក្រៅ​ពី​ Messi ប្រទេស​នេះ​ក៏​ចង់​ទិញ​កីឡាករ​កំពូលៗ​ពី​អឺរ៉ុប​ផង​ដែរ​ដូច​ជា ខ្សែ​ប្រយុទ្ធ​អេហ្ស៊ីប Mohamed Salah និង​ខ្សែ​បម្រើ​បែលហ្សិក Kevin De Bruyne ជា​ដើម៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់