• 2023-01-28 06:52:15
  • ព័ត៌មាន

ហ្វេនបាល់ទះកំពង់ស្ពឺ និងសៀមរាប អាចហ៊ោមើលការផ្សាយផ្ទាល់វគ្គផ្ដាច់ព្រ័ត្រ Slamball ដ៏រំជើបរំជួលនៅ ២ ទីតាំងនេះ

  • 2023-01-28 06:52:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈការប្រកួតពានរង្វាន់ Slamball បានឈានដល់វគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ នេះ​ ដោយធ្វើឡើងនៅកីឡដ្ឋានវិសាខា រាជធានីភ្នំពេញ ហ្វេនបាល់ទះនៅទឹកដីខេត្តកំពង់ស្ពឺ និងសៀមរាប កាន់តែងាយស្រួល ដោយអាចទៅចូលរួមទស្សនាកម្មវិធីផ្សាយផ្ទាល់នៅក្នុងទីតាំងខេត្តរបស់ខ្លួនតែម្ដង គឺនៅតារាង សៅសាមីត និង 777 នៅរសៀលថ្ងៃសៅរ៍នេះ។

សម្រាប់ក្រុមជើងឯកនឹងទទួលបានមេដាយមាស និងប្រាក់រង្វាន់ ៥ ពាន់ដុល្លារ ស្រាបៀរ Anchor White ១៥កេស និង Anchor Smooth ១៥ កេស, លេខ២ទទួលបានប្រាក់រង្វាន់ ៣ ពាន់ដុល្លារ Anchor White ១០ កេស និង Anchor Smooth ១០កេស និងលេខ៣ទទួលបានប្រាក់រង្វាន់ ១ ៥០០ដុល្លារ Anchor White ៥ កេស និង Anchor Smooth ៥ កេស។

ក្រោមការផ្ដួចផ្ដើមដោយការប្រកួតក្រុមហ៊ុន Sabayនិង Anchor ការប្រកួតកីឡាបាល់ទះ Anchor Slamball ដែលបានធ្វើព្រឹត្តិការណ៍បើកសម្ពោធកាលពីដើមខែវិច្ឆិកា ឆ្នាំ២០២២ មានក្រុមចូលរួមទាំងអស់៨ក្រុម ក្នុងនោះ១ក្រុមក្នុងរាជធានីភ្នំពេញ និង៧ក្រុមមកពីតាមបណ្ដាខេត្តនានា។

ពានរង្វាន់ Slamballវគ្គផ្ដាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី២៨ខែមករាឆ្នាំ២០២៣ខាងមុខ នៅកីឡដ្ឋានវិសាខា ដោយមានការចូលរួមសម្ដែងក្បាច់រាំ K-Pop របស់ក្រុមរាំនារី OMG ឌីជេរូបស្រស់ អាវីដា តារាកំប្លែងដ៏ល្បីល្បាញ នាយពាក់មី និងកម្មវិធីលេងហ្គេមកម្សាន្តឈ្នះរង្វាន់ជាច្រើនទៀត។

សូមរីករាយចូលរួមទស្សនាទាំងអស់គ្នានៅកីឡដ្ឋានវិសាខា នៅទីតាំងតាមតំណភ្ជាប់ទីតាំងកីឡដ្ឋាន

ជាពិសេសទៅទៀត សម្រាប់ហ្វេននៅខេត្តកំពង់ស្ពឺ និងសៀមរាប សូមចូលរួមទស្សនាការផ្សាយបន្តផ្ទាល់វគ្គផ្ដាច់ព្រ័ត្រSlamball ដ៏រំជើបរំជួលតាមរយៈតំណភ្ជាប់ទីតាំងខាងក្រោម៖

កំពង់ស្ពឺ តារាង សៅសាមីត

សៀមរាប តារាងបាល់ទះ777

មតិយោបល់