• 2023-01-27 11:57:47
  • ព័ត៌មាន

ក្លឹប​អង់គ្លេស​ចាយ​លុយ​ច្រើន​ជាង​គេ​លើ​ទីផ្សារ​កីឡាករ​ក្នុង​ឆ្នាំ២០២២

  • 2023-01-27 11:57:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្នាំ២០២២ ទោះ​ជា​នៅ​ស្ដារ​សេដ្ឋកិច្ច​ពី​កូវីដ-១៩ ក៏​ដូច​ប៉ះពាល់​ពី​សង្គ្រាម​នៅ​អ៊ុយក្រែន ក្លឹប​អង់គ្លេស​ជះ​លុយ​ប្រមាណ ២ប៊ីលាន​ដុល្លារ​អាមេរិក នៅ​ក្នុង​ទីផ្សារ​កីឡាករ។ នេះ​បើ​តាម​ទិន្នន័យ​របស់​ FIFA

បើ​តាម​ប្រភព​ពី FIFA នៅ​អឺរ៉ុប​ទាំង​មូល​ចាយ​លុយ​លើ​ទីផ្សារ​កីឡាករ​អស់​ជាង ៥ប៊ីលាន​ដុល្លារ ក្នុង​នោះ ២ប៊ីលាន​ចាយ​ដោយ​អង់គ្លេស​តែ​ឯង។

ប្រទេស​អឺរ៉ុប​ផ្សេងៗ​ទៀត​ដូច​ជា អ៊ីតាលី​ចាយ​អស់ ៦៧៣លាន​ដុល្លារ អេស្ប៉ាញ​ចាយ​អស់​ជិត ៦០០លាន​ដុល្លារ ចំណែក​ឯ​បារាំង​លេខ ៤ ចាយ​អស់​ ៥៤៥លាន​ដុល្លារ ចំណែក​ឯ​អាល្លឺម៉ង់​វិញ​ចាយ​អស់ ៥៣៧លាន៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់