• 2023-01-27 11:56:59
  • ព័ត៌មាន

Pep៖ គ្រូ​ Arsenal មាន​ឥទ្ធិពល​ធ្វើ​ឱ្យ​ខ្ញុំ​ជា​អ្នក​ចាត់ការ​ដ៏​ល្អ​ម្នាក់

  • 2023-01-27 11:56:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Pep Guardiola អ្នក​ចាត់ការ​ក្លឹប Manchester City បាន​និយាយ​ថា ឥទ្ធិពល​របស់​លោក Mikel Arteta អ្នក​ចាត់ការ​ក្លឹប Arsenal បាន​ធ្វើ​ឱ្យ​លោក​ជា​អ្នក​ចាត់ការ​ដ៏​ល្អ​ម្នាក់។

លោក​បាន​និយាយ​នៅ​មុន​ប្រកួត​ប៉ះ​នឹង Arsenal ថា៖ «ខ្ញុំ​មិន​ដឹង​ថា ខ្ញុំ​មាន​ឥទ្ធិពល​លើ​គេ​ ឬ​អត់​ទេ តែ​ឥទ្ធិពល​របស់​គេ​ [សំដៅ​លើ Arteta] មាន​ខ្លាំង និង​សំខាន់​ណាស់​ ដែល​ជួយ​ឱ្យ​ខ្ញុំ​ក្លាយ​ជា​អ្នក​ចាត់ការ​ដ៏​ល្អ​មួយ​»។

«ប្រសិន​បើ​ខ្ញុំ​ចេញ​ Mikel ប្រាកដ​ជា​ធ្វើ​គ្រូ​នៅ​ទីនេះ [Man City] ហើយ​គេ​នឹង​ក្លាយ​ជា​គ្រូ​ដ៏​ល្អ​ជាង​គេ​មួយ​រូប​បាត់​ហើយ»។ នេះ​ជា​ការ​បន្ថែម​របស់​លោក Pep។

Man City នឹង​បើក​ទ្វា​ស្វាគមន៍ Arsenal នៅ​យប់​ថ្ងៃ​សុក្រ​នេះ ម៉ោង ២យប់​រំលង​អធ្រាត្រ​នៅ​កម្ពុជា។

លោក Arteta ធ្លាប់​ធ្វើ​ជា​ជំនួយការ​របស់​លោក Pep ពី​ឆ្នាំ២០១៦ ដល់​ឆ្នាំ២០១៩ មុន​ពេល​ដែល​លោក​ឡើង​កាន់​ជា​គ្រូ​ Arsenal៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទថ្មី