• 2023-01-27 11:56:22
  • ព័ត៌មាន

គ្រូ Al-Nassr បន្ទោស​ Ronaldo ដែល​បណ្ដោយ​ឱ្យ​ក្លឹប​ធ្លាក់ចេញ​ពី​ពាន​ Super Cup អារ៉ាប៊ីសាអ៊ូឌីត

  • 2023-01-27 11:56:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Rudi Garcia គ្រូ​បង្គោល​ក្លឹប​អារ៉ាប៊ីសាអ៊ូឌីត Al Nassr បាន​លើកឡើង​ថា ការណ៍​ដែល​ Ronaldo ស៊ុត​មិន​ចូល​នៅ​តង់​ទី១ បាន​ធ្វើ​ឱ្យ​ក្លឹប​របស់​ខ្លួន​ស្ថិត​នៅ​ស្ថានភាព​ចាញ់​ប្រៀប​គេ។

ក្លឹប Al Nassr បាន​ចាញ់​ក្លឹប​លេខ​ ៣ លីគ​អារ៉ាប៊ីសាអ៊ូឌីត​ក្លឹប Al-Ittihad ក្នុង​លទ្ធផល ៣-១ នៅ​ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នៃ​ពាន​ Super Cup របស់​ប្រទេស​នេះ។

«រឿង​មួយ​ដែល​ផ្លាស់​ប្ដូរ​ការ​ប្រកួត​គឺ ការ​ខកខាន​ឱកាស​របស់​កីឡាករ Cristiano Ronaldo នៅ​តង់​ទី១»។ នេះ​ជា​ការ​លើកឡើង​របស់​គ្រូ​ជនជាតិ​បារាំង​រូប​នេះ។

នៅ​ក្នុង​ប្រកួត​ខាង​លើ​នេះ ក្លឹប Al-Ittihad បាន​រក​បាន ២គ្រាប់​មុន​នៅ​តង់​ទី១។ លុះ​ចូល​តង់​ទី២ ខាង Al-Nassr បាន​ដាក់​មួយ​គ្រាប់​នៅ​នាទី​ទី៦៧ មុន​ពេល​ដែល​ម្ខាង​ទៀត​ដាក់​គ្រាប់​ទី៣ នៅ​នាទី​៩០បូក៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់