• 2023-01-26 11:37:19
  • ព័ត៌មាន

ក្រោយ​ពី​ឈប់​លេង​បាល់ Bale ប្រកាស​ចូល​ប្រកួត​វាយ​កូន​ហ្គោល​នៅ​ស្រុក​អាមេរិក

  • 2023-01-26 11:37:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ខ្សែ​ប្រយុទ្ធ​ជម្រើស​វេល​លោក Gareth Bale បាន​ប្រកាស​ថា ខ្លួន​នឹង​ចូល​ប្រកួត​វាយ​កូន​ហ្គោល​ក្នុង​ព្រឹត្តិការណ៍ AT&T Pebble Beach Pro-AM ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី៣០ ខែ​មករា ដល់​ថ្ងៃ​ទី៥ ខែ​កុម្ភៈ។

ព្រឹត្តិការណ៍​វាយកូន​ហ្គោល​នេះ​មាន​ការ​ចូល​រួម​ពី​កីឡាករ​កូន​ហ្គោល​អាជីព និង​តារា​ល្បីៗ​សរុប​ក្បែរ ៣០០នាក់ ដោយ​ Bale ស្ថិត​ក្នុង​បញ្ជី​តារា​ល្បីៗ។ នេះ​បើ​តាម​គេហទំព័រ[​ផ្លូវការ]​(https://www.attpbgolf.com/players/)របស់​ព្រឹត្តិការណ៍​នេះ។

ត្រៀម​ចូល​លេង​ព្រឹត្តិការណ៍​វាយ​កូន​ហ្គោល​មួយ​នេះ Bale ក៏​បាន​ហាត់​ជាមួយ​កីឡាករ​វាយ​កូន​ហ្គោល​ជាប់​លេខ ៣ទូទាំង​ពិភពលោក​លោក Jon Rahm។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​នានា។

លោក Rahm បាន​សរសើរ​ Bale ថា អតីត​កីឡាករ​បាល់ទាត់​រូប​នេះ​មាន​ទេពកោសល្យ​ខាង​វាយ​កូន​ហ្គោល​នេះ​តែ​ម្ដង៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់