• 2023-01-19 12:00:01
  • ព័ត៌មាន

Conte ព្រមាន​ថា Spurs នឹង​ស្ដាយ​ក្រោយ បើ​ដេញ​លោក​ចេញ

  • 2023-01-19 12:00:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Antonio Conte បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ប្រសិន​បើ​លោក​ចែក​ផ្លូវ​គ្នា​ជាមួយ​ក្លឹប Tottenham Hotpur នោះ​ខាង​ក្លឹប​នឹង​ស្ដាយ​ក្រោយ​តែ​ម្ដង។

កាល​ពី​ពេល​ថ្មីៗ​នេះ​ មាន​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​បាន​ឱ្យ​ដឹង​ថា តំណែង​ជា​អ្នក​ចាត់ការ​ក្លឹប Spurs របស់​លោក Conte កំពុង​តែ​មាន​ភាព​រង្គោះរង្គើ​ ស្រប​ពេល​ដែល​ក្លឹប​ដែល​មាន​មូលដ្ឋាន​នៅ​រាជធានី​ឡុងដុង​មួយ​នេះ​បាន​ចាញ់ Arsenal ហើយ​កំពុង​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ ៥។

ទាក់ទិន​នឹង​រឿង​នេះ​ដែរ លោក Conte បាន​លើកឡើង​ថា៖ «ជា​ធម្មតា​ នៅ​ពេល​ដែល​ខ្ញុំ​ចាកចេញ​ពី​ក្លឹប​ណា​មួយ ក្លឹប​នោះ​នឹង​ស្ដាយក្រោយ​ខ្លាំង»។

«ខ្ញុំ​បាន​លះបង់​គ្រប់​យ៉ាង​ទៅ​ឱ្យ​ក្លឹប»។ នេះ​បើ​តាម​ការ​បន្ថែម​របស់​លោក។

កុងត្រា​របស់​លោក Conte នឹង​ចប់​នៅ​ដំណាច់​រដូវ​កាល​នេះ។ បន្ថែម​ពី​នេះ​ទៅ​ទៀត​ មាន​ព័ត៌មាន​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​ថា អតីត​អ្នក​ចាត់ការ​ក្លឹប Chelsea លោក Thomas Tuchel ចាប់អារម្មណ៍​នឹង​ការងារ​នៅ Spurs៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់