/63b809c08275e_1673005500_medium.jpg)
- 2023-01-06 12:00:59
- ព័ត៌មាន
Chelsea កាន់តែដុនដាប ក្រោយចាញ់ Man City ១-០
- 2023-01-06 12:00:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Chelsea កាន់តែដុនដាប ក្រោយចាញ់ Man City ១-០
ចន្លោះមិនឃើញ
ក្លឹប Chelsea កាន់តែធ្លាក់ដុនដាប ក្រោយពីចាញ់ក្លឹបមេឃខៀវ Manchester City កាលពីយប់ថ្ងៃព្រហស្បតិ៍ក្រោមលទ្ធផល ១ ទល់០។
ក្លឹបរហស្សនាមតោខៀវ ដែលមានមូលដ្ឋាននៅរាជធានីឡុងដុងមួយនេះ ធ្លាក់ទៅលេខ ១០ ជាមួយនឹង ២៥ពិន្ទុ ដាច់ពីក្លឹបលេខ ៤ ក្លឹប Manchester United ១០ពិន្ទុ ហើយដាច់ពីក្លឹបលេខ ៥ Tottenham Hotspur ៨ពិន្ទុ។
ក្លឹប Chelsea រកឃើញម្ចាស់ថ្មី ដែលជាជនជាតិអាមេរិកាំង បន្ទាប់ពីម្ចាស់ជនជាតិរុស្ស៊ីលោក Roman Abramovich លក់ខ្លួនទាំងប្រញាប់ ក្រោយជាប់ទណ្ឌកម្មរឿងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។
យ៉ាងណាមិញ សារព័ត៌មាន BBC ចុះផ្សាយថា ក្រោយពីមានម្ចាស់ថ្មី ក្លឹបនេះនៅមិនទាន់មានស្ថិរភាពផ្នែកហិរញ្ញវត្ថុនៅឡើយនោះទេ ដែលជាហេតុធ្វើឱ្យកីឡាករមិនសូវមានទឹកចិត្ត ហើយគោលនយោបាយទីផ្សារកីឡាករក៏មិនមានច្បាស់លាស់៕