• 2022-12-26 11:43:02
  • ព័ត៌មាន

គ្រូ Spurs គិតគូរ​មិន​ដាក់​កីឡាករ​លេង​នៅ World Cup ចូល​លេង​ក្នុង​ប្រកួត PL យប់​នេះ

  • 2022-12-26 11:43:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​ក្លឹប Tottenham Hotspur លោក Antonio Conte បាន​លើកឡើង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា លោក​ហាក់​ដូច​ជា​ចង់​ឱ្យ​កីឡាករ​ដែល​នៅ​លេង​នៅ​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក World Cup សម្រាក​បន្ត ខណៈ​ប្រកួត​ក្របខ័ណ្ឌ Premier League នឹង​ចាប់​ផ្ដើម​លេង​នៅ​ថ្ងៃ​ច័ន្ទ​នេះ។

Spurs មាន​កីឡាករ​លេង​នៅ​ World Cup ចំនួន ១២រូប ដោយ​ក្នុង​នោះ​ដែរ​រួម​មាន អ្នកចាំទី​បារាំង​កីឡាករ Hugo Lloris ដែល​លេង​នៅ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ។

ទោះ​ជា​បែប​នេះ​ក្ដី​ លោក Conte លើកឡើង​ថា លោក​ហាក់​ដូច​ជា «មិន​សូវ​សប្បាយ​ចិត្ត​ប៉ុន្មាន​ទេ» ដោយសារ​តែ​កម្លាំង​ពលំ​របស់​កីឡាករ ដែល​ទើប​តែ​ត្រលប់​ពី​ World Cup មិន​ស្ថិត​ក្នុង​កម្រិត​កំពូល​នៅ​ឡើយ​ទេ។

លោក​បាន​អះអាង​ថា លោក​កំពុង​តែ​រារែក​អំពី​ជម្រើស​កីឡាករ​ក្នុង​ការ​ប៉ះ​នឹង​ក្លឹប Brentford នៅ​យប់​នេះ។

«ខ្ញុំ​គិត​ថា ខ្ញុំ​ត្រូវ​តែ​ជ្រើសយក​ការ​សម្រេច​ចិត្ត​ដ៏​ល្អ​ជាង​គេ​នៅ​ក្នុង​ការ​ប្រកួត​ប៉ះ​នឹង Brentford។ ក្នុង​មួយ​ជម្រើស​ ខ្ញុំ​មាន​កីឡាករ ដែល​ធ្វើ​ការ​យ៉ាង​សស្រាក់សស្រាំ​អស់​រយៈពេល ៤សប្ដាហ៍ ហើយ​កំពុង​តែ​មាន​កម្លាំង​គ្រប់គ្រាន់។ ជម្រើស​មួយ​ទៀត ខ្ញុំ​មាន​កីឡាករ​ ដែល​ធ្វើ​ការ​នៅ World Cup ហើយ​មិន​សូវ​មាន​កាយសម្បទា​មាំមួន​ល្អ​នៅ​ពេល​នេះ»។ នេះ​ជា​ការ​លើកឡើង​របស់​លោក៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់