• 2022-12-23 10:28:51
  • ព័ត៌មាន

តាម​ពិត​ទៅ Pele ធ្លាប់​ធ្វើ​ជា​រដ្ឋមន្ត្រី​មួយ​រូប​នៅ​ប្រទេស​ប្រស៊ីល

  • 2022-12-23 10:28:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Pele ដែល​ពេល​នេះ​មាន​អាយុ ៨២ឆ្នាំ បាន​ធ្លាប់​ធ្វើ​ជា​អ្នក​នយោបាយ​ ហើយ​ធ្លាប់​ឡើង​កាន់​ធ្វើ​ជា​រដ្ឋមន្ត្រី​កីឡា​មួយ​រូប​របស់​ប្រទេស​ប្រេស៊ីល។

លោក​កាន់​ប៉ុស្តិ៍​ក្រសួង​កីឡា​ពី​ឆ្នាំ១៩៩៥ ដល់​ឆ្នាំ១៩៩៨ ក្រោយ​ពី​ចូល​និវត្តន៍​ពី​កីឡាករ​បាល់ទាត់​អស់​ជាង​ ២០ឆ្នាំ។ ក្រោម​អាណត្តិ​របស់​លោក លោក​ក៏​បាន​ស្នើ​ឱ្យ​មាន​ការ​តាក់តែង​ច្បាប់​ដើម្បី​កាត់​បន្ថយ​អំពើ​ពុករលួយ​នៅ​ក្នុង​បាល់ទាត់​ប្រេស៊ីល ដោយ​ច្បាប់​នោះ​ក្រោយ​មក​មាន​ឈ្មោះ​ថា «ច្បាប់​ Pele»។

លោក​ឈប់​ធ្វើ​រដ្ឋមន្ត្រី​នៅ​ឆ្នាំ១៩៩៨ ដោយសារ​តែ​ប្រធានាធិបតី​ប្រេស៊ីល​នៅ​ពេល​នោះ​បាន​លុប​ប៉ុស្តិ៍​នេះ​ចោល​ ដោយ​មូលហេតុ​នយោបាយ។

យ៉ាងណាមិញ កាល​ពី​ឆ្នាំ២០០១ កីឡាករ​ជើងឯក​ពាន World Cup ៣សម័យ​កាល​រូប​នេះ​ត្រូវ​បាន​ចោទ​ប្រកាន់​ថា លោក​បាន​លួច​លុយ​ ៧០ម៉ឺន​ដុល្លារ​ពី​អង្គការ​យូនីសែហ្វ (UNICEF)។

រឿង​លួច​លុយ​នោះ​គឺ​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​របស់​លោក​បាន​រៀប​ចំ​ប្រកួត​សប្បុរសធម៌​មួយ តែ​ប្រកួត​នោះ​ក្រោយ​មក​ក៏​លុប​ចោល​វិញ ហើយ​លុយ​ក៏​ផ្ទេរ​ទៅ​ឱ្យ​គេ​វិញ​ដែរ។ ទោះ​ជា​បែប​នេះ​ក្ដី មក​ទល់​ពេល​នេះ​ មិនមាន​ភស្តុតាង​ណា​មួយ​បញ្ជាក់​ថា​លោក​បាន​ប្រព្រឹត្តិ​រឿង​នេះ​ទេ ចំណែក​ឯ​អង្គការ​យូនីសែហ្វ​ក៏​បាន​បដិសេធ​នឹង​រឿង​នេះ​ដែរ៕

ប្រភព៖ theguardian អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី