• 2022-12-19 10:24:32
  • ព័ត៌មាន

តើ​អាវ​អារ៉ាប់​ ដែល​ Messi ពាក់​​ពេល​លើក​ពាន​ World Cup មាន​ន័យ​ដូចម្ដេច?

  • 2022-12-19 10:24:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​មុន​ពេល​ដែលខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​កីឡាករ Lionel Messi គេ​សង្កេត​ឃើញ​ស្ដេច​កាតា Tamim bin Hamad Al Thani គ្រង​អាវ​អារ៉ាប់មួយ​ប្រភេទ​ឱ្យ​ Messi។

អាវ​អារ៉ាប់​នោះ​មាន​ឈ្មោះ​ថា អាវប៊ីស៊ុត (Bisht) ដែល​ជា​អាវ​ប្រពៃណី​សម្រាប់​ជនជាតិ​អារ៉ាប់អស់​រយៈពេល​រាប់ពាន់​ឆ្នាំ​មក​ហើយ។ នេះ​បើតាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន The Athletic

អាវ​នេះ​ដែរ​គេ​ប្រើប្រាស់​សម្រាប់​ពិធី​ពិសេសៗ​មួយ​ចំនួ​ន​ដូច​ជា ពិធី​មង្គលការ ឬ បុណ្យ​សាសនា​ឥស្លាម​មួយ​ចំនួន​ដូច​ជា អេដមូបារ៉ាក់ ឬ រ៉ាម៉ាដន​ជា​ដើម។

អាវ​នេះ​ដែរ​ច្រើន​តែ​ពាក់​ដោយ​មន្ត្រីធំៗ ដែល​មិន​ជាប់​ពាក់ព័ន្ធ​នឹង​កិច្ចការ​សាសនា ពោល​គឺ​និមិត្តសញ្ញា​នៃ​អាវ​នេះ​គឺ​ជាប់​ពាក់ព័ន្ធ​វណ្ណៈ​ខ្ពង់ខ្ពស់ និង​មាន​សែស្រឡាយ​ស្ដេច​ជា​ដើម៕

អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី