• 2022-12-19 12:55:45
  • ព័ត៌មាន

មាន​ដឹង​ទេថា! នេះ​ជា​លើកទី១ ក្នុង​រយៈពេល​ ២០ឆ្នាំ ដែល​ក្រុម​អាមេរិក​ឡាទីន​ឈ្នះ World Cup

  • 2022-12-19 12:55:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជ័យជម្នះ​នៃ​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក​របស់​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​នៅ​ក្នុង​ឆ្នាំ២០២២នេះ ជា​ជ័យជម្នះ​លើកទី១ ហើយ​របស់​ក្រុម​ជម្រើស​ជាតិ​មក​ពី​តំបន់​អាមេរិកឡាទីន ក្នុង​រយៈពេល ២០ឆ្នាំ ដែល​បាន​ឈ្នះ​ពាន World Cup នេះ។

ក្រុម​មក​ពី​អាមេរិក​ឡាទីនឈ្នះ​ពាន World Cup លើក​ចុង​ក្រោយគឺ​ ក្រុម​ប្រេស៊ីល ដែល​ឈ្នះ​នៅ​ឆ្នាំ២០០២ នៅ​ទឹកដី​អាស៊ី ដែល​កាលនោះ​ជប៉ុន និង​កូរ៉េ​ខាង​ត្បូង​ធ្វើ​ជា​សហម្ចាស់​ផ្ទះ​នៃ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក។ កាល​នោះ​ដែរ ប្រេស៊ីល​បាន​យក​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​ក្នុង​លទ្ធផល ២-០។

ចាប់​តាំង​ពី​ពេល​នោះ​មក ក្រុម​អឺរ៉ុប​ដូរ​វេន​គ្នា​យក​ឈ្នះ World Cup រហូត​​មក​ដល់​ឆ្នាំ២០១៨ ប៉ុន្តែ​នៅ​ឆ្នាំ២០២២នេះ ក្រុម​អាហ្សង់ទីន​បាន​ស្ដារមុខមាត់​ទ្វីប​អាមេរិក​ខាង​ត្បូង ដោយ​ឈ្នះ​បារាំង​ក្នុង​វគ្គ​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់