• 2022-12-16 12:55:41
  • ព័ត៌មាន

World Cup នៅ​កាតា​ជា World Cup ល្អ​ជាង​គេ - មេ FIFA

  • 2022-12-16 12:55:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក FIFA World Cup 2022 ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ប្រទេស​កាតា​ ជា​ព្រឹត្តិការណ៍ World Cup ល្អ​ជាង​គេ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ FIFA។ នេះ​បើ​តាម​ការ​លើកឡើង​របស់​លោក Gianni Infantino ប្រធាន​ស្ថាប័ន​បាល់ទាត់​ពិភពលោក FIFA។

លោក​បាន​លើកឡើង​ថា៖ «យើង​មាន​អ្នក​ចូល​ទស្សនា​ក្នុង​ស្តាត​ចំនួន ៣,២៧លាន​នាក់ យើង​លេង​ ៦២ប្រកួត ដោយ​គ្មាន​បញ្ហា​ណា​មួយ ហើយ​លេង​ប្រកប​ដោយ​បរិយាកាស​សប្បាយ​រីករាយ»។

ជាមួយ​គ្នា​នេះ​ដែរ នៅ​ក្នុង​ FIFA World Cup វដ្ដ​នេះ FIFA រក​បាន​ចំណូល ៧,៥ប៊ីលាន​ដុល្លារ ដែល​ច្រើន​ជាង​លើក​មុន ១ប៊ីលាន​ដុល្លារ ទោះបី​ជា​ពិភពលោក​រង​ការ​ប៉ះពាល់​ដោយ​ជំងឺ​រាតត្បាត​សកល​កូវីដ-១៩ក្ដី។

សម្រាប់​វដ្ដ​ ៤ឆ្នាំ​ក្រោយ FIFA បាន​អនុម័ត​ថវិកា​ចំនួន ១១ប៊ីលាន​ដុល្លារ ដោយ​ក្នុង​នោះ​ ១០ប៊ីលាន​ដុល្លារ​នឹង​ប្រើប្រាស់​ដើម្បី​ជួយ​បាល់ទាត់​ពិភពលោក៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់